ជម្លោះហាម៉ាស់-អ៊ីស្រាអែល៖ អាមេរិកស្តារ​​​ឡើងវិញ​កំ​ព​ង់​ផែដឹកជញ្ជូនជំនួយមនុស្សធម៌ចូល​​តំបន់​ហ្គាហ្សា

(VOVWORLD) - កាលពីថ្ងៃទី ៧ ខែមិថុនា ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានឲ្យដឹងថា ខ្លួនបានដាក់ឱ្យដំណើរការឡើងវិញនូវកំពង់ផែអណ្តែតទឹក ដើម្បីគាំទ្រដល់ការផ្តល់ជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា បន្ទាប់ពីរសំណង់នេះរងការខូចខាតដោយព្យុះហើយត្រូវការជួសជុលឡើងវិញ។ 

នៅក្នុងសេចក្តីប្រកាសមួយ CENTCOM បានបញ្ជាក់ថា កំពង់ផែខាងលើត្រូវបានសាងសង់ឡើងវិញដោយជោគជ័យ ដែលអនុញ្ញាតឱ្យបន្តការដឹកជញ្ជូនជំនួយមនុស្សធម៌សំខាន់ៗដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។

ជម្លោះហាម៉ាស់-អ៊ីស្រាអែល៖ អាមេរិកស្តារ​​​ឡើងវិញ​កំ​ព​ង់​ផែដឹកជញ្ជូនជំនួយមនុស្សធម៌ចូល​​តំបន់​ហ្គាហ្សា - ảnh 1កំពង់ផែនអណ្តែតទឹកដែលអាមេរិកបានសាងសង់ឡើងនៅតំបន់ហ្គាហ្សា រូបភាពពីផ្កាយរណប កាលពីថ្ងៃទី១៦ ខែឧសភា។ រូបថត៖ CENTCOM

ជំនួយមនុស្សធម៌ជាង ៩០៧.០០០ តោនត្រូវបានដឹកជញ្ជូនឆ្លងកាត់កំពង់ផែអណ្តែតទឹករបស់សហរដ្ឋអាមេរិកនៅតំបន់ហ្គាហ្សាកាលពីដើមខែនេះ។ ទោះជាយ៉ាងណាក៏ដោយ កំពង់ផែនេះបានទទួលរងការខូចខាតដោយសមុទ្ររដុបយ៉ាងខ្លាំង ក្រោយរយៈពេលប្រហែលមួយសប្តាហ៍បន្ទាប់ពីការដឹកជញ្ជូនបានចាប់ផ្តើម។ កំពង់ផែអណ្តែតទឹកនេះ ត្រូវបានជួសជុលនៅកំពង់ផែ Ashdod របស់អ៊ីស្រាអែល មុនពេលបញ្ជូនទៅតំបន់ហ្គាហ្សាវិញ។

ទាក់ទងនឹងជម្លោះនៅតំបន់ហ្គាហ្សា អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សាកាលពីថ្ងៃទី ៧ ខែមិថុនា បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣៦.៧៣១ នាក់បានស្លាប់ចាប់តាំងពីជម្លោះហាម៉ាស-អ៊ីស្រាអែលបានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុន។ ការស្ថិតិរបស់អ៊ីស្រាអែលបង្ហាញថា ជម្លោះបានបណ្តាលឲ្យប្រជាជននិងទាហានអ៊ីស្រាអែលជាង ១.១៩៤ នាក់បានស្លាប់។ អស់រយៈពេលជាច្រើនខែមកហើយ កងទ័ពអ៊ីស្រាអែលបានឡោមព័ទ្ធតំបន់ហ្គាហ្សា ដែលបណ្តាលឲ្យប្រជាជន ២,៤ លាននាក់នៅក្នុងតំបន់នេះ ពិបាក់ទទួលបានទឹកស្អាត អាហារ ឱសថ និងប្រេងឥន្ធនៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ