ជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន៖ អ៊ីស្រាអែលយល់ព្រមឈប់បាញ់ជាមួយហាម៉ាស

(VOVWORLD) - គណៈរដ្ឋមន្រ្តីអ៊ីស្រាអែលនៅយប់ថ្ងៃទី ២០ ឧសភា (ម៉ោងក្នុងតំបន់) បានយល់ព្រមជាឯកច្ឆន្ទនូវបទ ឈប់បាញ់ឯកតោភាគីនៅតំបន់ហ្គាហ្សាស្ទ្រីប។ 

បច្ចុប្បន្នមិនទាន់ច្បាស់ថា បទឈប់បាញ់ពីភាគីអ៊ីស្រាអែលនឹងមានសុពលភាពអំឡុងពេលណានៅឡើយ ប៉ុន្តែបើយោងតាមប៉ុស្តិ៍ទូរទស្សនន៍លេខ ១២ អាចថា ពេលវេលាបទឈប់បាញ់ចាប់ផ្តើមមានសុពលភាពពីម៉ោង ២ ព្រឹកព្រលឹកថ្ងៃទី ២១ ឧសភា។

ព័ត៌មានដែលបានលើកឡើងខាងលើ ត្រូវបាននាំចេញបន្ទាប់ពេលដែលគណៈរដ្ឋមន្រ្តីសន្តិសុខមួយដែលត្រូវបានកោះកិច្ចប្រជុំ ដឹកនាំដោយនាយករដ្ឋមន្រ្តី Benjamin Netanyahu ក្នុងបរិបទមានជម្លោះប្រដាប់អាវុធរវាងកងទ័ពអ៊ីស្រាអែលនិងចលនាហាម៉ាសប៉ាឡេស្ទីន ដែល អូសបន្លាយអស់រយៈពេល ១១ ថ្ងៃ និងមានសញ្ញាវិជ្ជមានជាច្រើន ដែលភាគីទាំងសងខាងនឹងឈប់បាញ់ដាក់គ្នា។

មុននេះនាថ្ងៃដដែល សេតវិមានក៏បានបង្ហាញសុទិដ្ឋិនិយមអំពីលទ្ធភាពនឹងមានបទឈប់បាញ់រវាងអ៊ីស្រាអែលនិងកងកម្លាំងហាម៉ាស បន្ទាប់ពីមានជម្លោះកើនឡើងជាងមួយសប្តាហ៍នៅតំបន់ហ្គាហ្សាស្ទ្រីប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ