ជម្លោះអ៊ីស្រាអែល-ហាម៉ាស់៖ ការចរចាបទឈប់បាញ់នៅទីក្រុងគែរបន្តអូសបន្លាយ

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីប កាលពីថ្ងៃទី ៦ ខែមីនា បានឲ្យដឹងថា ការចរចានៅទីក្រុងគែរដើម្បីស្វែងរកបទឈប់បាញ់នៅតំបន់ហ្គាហ្សាបានបន្តអូសបន្លាយរយៈពេលមួយថ្ងៃទៀត ពោលគឺដល់ដំណាច់ថ្ងៃទី ៦ ខែមីនា (ម៉ោងក្នុងស្រុក) ។ 

តាមនោះ ក្រុមអ្នកចរចាអន្តរជាតិមកពីប្រទេសទាំងបីគឺអាមេរិក កាតា អេហ្ស៊ីប និងតំណាងកងកម្លាំងហាម៉ាសបានបន្តការចរចាដែលបានចាប់ផ្តើមកាលពី ៤ ថ្ងៃមុន ដោយក្តីសង្ឃឹមនៃការសម្រេចបាននូវបទឈប់បាញ់រយៈពេលវែងសម្រាប់តំបន់ហ្គាហ្សា មុនពេលចាប់ផ្តើមខែរ៉ាម៉ាដានរបស់សាសនាឥស្លាម នៅថ្ងៃទី ១០ ខែមីនា។

ជម្លោះអ៊ីស្រាអែល-ហាម៉ាស់៖ ការចរចាបទឈប់បាញ់នៅទីក្រុងគែរបន្តអូសបន្លាយ         - ảnh 1អគារ មួយត្រូវបានបំផ្លិចបំផ្លាញបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Rafah តំបន់ហ្គាហ្សា កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

មុននោះ ជុំចរចានៅទីក្រុងគែរ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៣ និងទី ៤ ខែមីនា ក៏ត្រូវបានពន្យារពេលមួយថ្ងៃ (ថ្ងៃទី ៥ ខែមីនា) បន្ទាប់ពីការចរចាមានភាពជាប់គាំង។ តំណាងរដ្ឋាភិបាលអ៊ីស្រាអែលបានសម្រេចចិត្តមិនចូលរួមក្នុងការចរចារនេះ នៅនាទីចុងក្រោយ (ទី ៣ មីនា) ដោយលើកឡើងពីហេតុផលដែលក្រុមហាម៉ាស់បដិសេធមិនផ្តល់បញ្ជីឈ្មោះចំណាប់ខ្មាំងដែលនៅរស់។

ក្នុងពេលជាមួយគ្នានោះ ក្រុមហាម៉ាស់នាថ្ងៃទី ៦ ខែមីនា បានអះអាងថា ខ្លួននឹងបន្តការចរចារតាមរយៈអ្នកសម្របសម្រួលអន្តរជាតិ ដើម្បីសម្រេចបានបទឈប់បាញ់។ មុននោះ ក្រុមហាម៉ាស់បានពន្យល់ថា ខ្លួនមិនអាចផ្តល់បញ្ជីឈ្មោះចំណាប់ខ្មាំងដែលនៅរស់ដល់អ៊ីស្រាអែលបានទេ ព្រោះមិនអាចប្រមូលបញ្ជីឈ្មោះចំណាប់ខ្មាំងបានក្នុងបរិបទនៃការបន្តការប្រយុទ្ធគ្នា ហើយចំណាប់ខ្មាំងមិនត្រូវបានគ្រប់គ្រងដោយប្រមូលផ្តុំគ្នានោះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ