ជម្លោះអ៊ីស្រាអែល-ហាម៉ាស៖ ក្រុមហេសបូឡា វាយប្រហារដោយគ្រាប់រ៉ុក្កែតចូលទៅក្នុងទឹកដីអ៊ីស្រាអែល
(VOVWORLD) - នាថ្ងៃទី ១៨ ខែកញ្ញា ប្រភពសន្តិសុខនិងសាក្សីបានឲ្យដឹងថា ឧបករណ៍ទំនាក់ទំនងដែលប្រើប្រាស់ដោយក្រុមប្រដាប់អាវុធហេសបូឡារបស់លីបង់ បានផ្ទុះនៅទូទាំងភាគខាងត្បូងនៃប្រទេស និងជាយក្រុងភាគខាងត្បូងនៃរដ្ឋធានី Beirut។
ផ្ទះត្រូវបំផ្លាញបន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីប្រទេសលីបង់ក្នុងទីក្រុង Kiryat Shmona ភាគខាងជើងប្រទេសអ៊ីស្រាអែល (រូបថត៖ THX/TTXVN) |
បន្ទាប់ពីការផ្ទុះជាបន្តបន្ទាប់ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់ និងរបួសជាង ២.៧០០ នាក់ ក្រុមហេសបូឡាបានចោទប្រកាន់អ៊ីស្រាអែលថា ជាអ្នកនៅពីក្រោយការបំផ្ទុះឧបករណ៍ទំនាក់ទំនងនេះ ហើយនៅពេលជាមួយគ្នានោះ បានអះអាងថា បានវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើទីស្នាក់ការរបស់អ៊ីស្រាអែលជាប់តំបន់ព្រំដែនជាមួយ លីបង់។
កាលពីម្សិលមិញផងដែរ ក្រុមហ៊ុន Gold Apollo នៅតៃវ៉ាន់ (ប្រទេសចិន) និងដៃគូហុងគ្រីរបស់ខ្លួន BAC Consulting KFT បានប្រកាសថា ពួកគេបានផលិតឧបករណ៍ទំនាក់ទំនងដែលផ្ទុះជាបន្តបន្ទាប់នៅក្នុងប្រទេសលីបង់នោះទេ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានបដិសេធរបាយការណ៍ដែលថា ប្រទេសនេះមិនមានព័ត៌មានពីមុនអំពីការវាយប្រហារនៅក្នុងប្រទេសលីបង់៕