ជួយគាំទ្រដល់អង្គភាពអាជីវកម្មវៀតណាមក្នុងការអភិវឌ្ឍខ្សែសង្វាក់តម្លៃប្រកបដោយចីរភាព

(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ ខែកក្កាដា នៅទីក្រុងហាណូយ ក្រសួងផែនការនិងវិនិយោគវៀតណាម បានសហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋ អាមេរិក (USAID) ដើម្បីរៀបចំឡើងសន្និសីទក្រោមប្រធាន បទ “ជួយគាំទ្រដល់អង្គភាពអាជីវកម្មវៀតណាមដើម្បីអភិវឌ្ឍខ្សែសង្វាក់តម្លៃប្រកបដោយចីរភាព"។  
ជួយគាំទ្រដល់អង្គភាពអាជីវកម្មវៀតណាមក្នុងការអភិវឌ្ឍខ្សែសង្វាក់តម្លៃប្រកបដោយចីរភាព - ảnh 1 ទិដ្ឋភាពនៃសន្និសីទក្រោមប្រធានបទ “ជួយគាំទ្រដល់អង្គភាពអាជីវកម្មវៀតណាមដើម្បីអភិវឌ្ឍខ្សែសង្វាក់តម្លៃប្រកបដោយចីរភាព» (រួបថត៖ vov)

សន្និសីទនេះមានគោលបំណងជួយគាំទ្រដល់អង្គភាពអាជីវកម្ម ដើម្បីស្តារផលិតកម្មនិងអាជីវកម្មឡើងវិញ ក្រោយពីជំងឺ Covid-19 ព្រមទាំង ជួយឧបត្ថម្ភដល់អង្គភាពអាជីវកម្ម បន្សាំទៅនឹងការចូលរួមក្នុងខ្សែផ្គត់ផ្គង់ជាសកល ដើម្បីបង្កើតជាខ្សែផ្គត់ផ្គង់ថ្មី និងប្រកបដោយនិរន្តរភាពផងដែរ។ អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទនេះ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung បានឲ្យដឹង ថា៖ «អង្គភាពអាជីវកម្មវៀតណាម ចាំបាច់ត្រូវប្រើប្រាស់អស់នូវការច្នៃប្រឌិតរបស់ខ្លួន ដើម្បីស្វែងរកឱកាសថ្មីនៅក្នុងស្ថានភាពផ្លាស់ប្តូរនិងបំលាស់ទីខ្សែផ្គត់ផ្គង់នាពេលបច្ចុប្បន្ននេះ ឈានទៅកាន់ទីផ្សារបរទេស ដើម្បីក្តោបក្តាប់អង្គភាពអាជីវកម្មដែលមានបច្ចេកវិទ្យាជឿនលឿនផងដែរ។ គ្រប់ថ្នាក់និងគ្រប់ផ្នែកទាំងអស់ ចាំបាច់ត្រូវចាត់វិធានការយ៉ាងឆាប់រហ័ស និងខ្លាំងក្លាថែមទាំង ដើម្បីជួយគាំទ្រដល់អង្គភាពអាជីវកម្ម ក្នុងការចាប់យកឱកាសស្តារនិងអភិវឌ្ឍខ្សែសង្វាក់តម្លៃប្រកបដោយចីរភាព ព្រមទាំងបង្កើតសន្ទុះលោតផ្លោះនិងជំរុញកំណើនសេដ្ឋកិច្ចផងដែរ»។

ថ្លែងនៅក្នុងសន្និសីទនេះដែរ លោក Micheal Greene នាយកទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋ អាមេរិកប្រចាំនៅវៀតណាម បានមានប្រសាសន៍ថាសហរដ្ឋអាមេរិក និងវៀតណាមបានសហការយ៉ាងជិតស្និទ្ធក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid 19 ព្រមទាំងសន្យាផ្តល់ថវិកាចំនួន ៩,៥ លានដុល្លារតាមរយៈទីភ្នាក់ ងារ USAID ប្រចាំនៅវៀតណាម ដើម្បីគាំទ្រគំនិតផ្តួចផ្តើមនានាក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតសកល ក៏ដូចជាការគាំទ្រដល់អង្គភាពអាជីវកម្មខ្នាតតូចនិង មធ្យមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ