ជួយគាំទ្រសមត្ថភាពដល់កម្មករដើម្បីឆ្លយតបតាមតម្រូវការរបស់ ៤.០

(VOVWORLD) - នៅក្នុងសិក្ខាសាលាតាមអ៊ីនធឺរណែត “បង្រួញគម្លាតក្នុងការលើកកម្ពស់សមត្ថភាពរបស់កម្មករ” រៀបចំឡើង នៅថ្ងៃទី ៣០ ខែកញ្ញា ប្រតិភូជាច្រើនដែលចាត់ទុកថា សហគ្រាសនានាត្រូវការពង្រឹងសកម្មភាពគាំទ្រសមត្ថភាពដល់កម្មករ ដើម្បីត្រៀមឆ្លើយតបតាមតម្រូវការនៃឧស្សាហកម្ម ៤.០។

ដើម្បីបង្រួញគម្លាតបន្តិចម្តងៗ ក្នុងកិច្ចសហប្រតិបត្តិការកសាងសមត្ថភាព ឆ្ពោះទៅរកឧស្សាហកម្ម ៤.០ លោកស្រី Nguyen Hong Ha  នាយកកម្មវិធី Better Work វៀតណាមបានសង្កត់ធ្ងន់ថា កម្មករ និយោជិតក៏ត្រូវសម្របខ្លួនសិក្សាស្វែងយល់និងឆ្លើយតបទៅនឹងនិន្នាការនៃទីផ្សារការងារ៖ “នៅក្នុងកិច្ចខិតខំប្រឹងប្រែងសម្របខ្លួនដើម្បីរស់រានមានជីវិតនិងអភិវឌ្ឍន៍ សហគ្រាសនានាត្រូវបង្កើតការប្រកួតប្រជែងរបស់ខ្លួន ដោយផ្អែកលើធនធានមនុស្សដែលមានគុណភាពខ្ពស់ ជាមួយនឹងចំណេះដឹង មិនមែនត្រឹមតែកម្លាំងពលកម្មចំណាយទាបនិងគុណភាពអន់ខ្សោយនោះទេ។ ការអនុវត្តនៅក្នុងសហគ្រាសដែលចូលរួមក្នុងកម្មវិធី Better work បង្ហាញថា ប្រសិនបើ សហគ្រាសចាប់អារម្មណ៍ក្នុងការវិនិយោគអភិវឌ្ឍន៍ប្រភពធនធានមនុស្សដោយផ្តល់ចំណេះដឹងនិងជំនាញទន់ដល់ពួកគេ ពួកគេនឹងមានការនឹងនរចិត្តផ្សារភ្ជាប់យូវអង្វែងជាមួយអាជីវកម្ម និងមានការរួមចំណែកបន្ថែមទៀតចំពោះអាជីវកម្ម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ