ជួយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin និងជនពិការទាក់ទងផ្ទាល់ជាមួយសេវាពិនិត្យព្យាបាលជំងឺ

(VOVWORLD) -នារសៀលថ្ងៃទី៣០តុលា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទបូកសរុប គំរោងការ “ស្តារកាយសម្បទា” ក្នុង សហគមន៍សម្រាប់ជនរងគ្រោះដោយជាតិគីមីពុល ពណ៌លឿងទុំដែលអាមេរិកប្រើប្រាស់ក្នុងសង្គ្រាមនៅវៀតណាម ដំណាក់កាល ២០១៤-២០១៧ និង អនុវត្តផែនការរបស់ផ្នែកសុខាភិបាលអនុវត្តសារាចររបស់គណៈលេខា ធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ស្តីពីការងារដោះស្រាយផល វិបាកដោយជាតិគីមីពុលពណ៌លឿងទុំដោយអាមេរិកប្រើប្រាស់នៅវៀតណាមនាគ្រា សង្គ្រាមដំណាក់កាល២០១៧-២០២០។ 
ជួយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin និងជនពិការទាក់ទងផ្ទាល់ជាមួយសេវាពិនិត្យព្យាបាលជំងឺ - ảnh 1 ប្រគល់ផ្ទះមេតាធម៌ជូនជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ dioxin (រូបថតៈ Doan Hung)

នៅក្នុងសន្និសីទនេះអនុរដ្ឋមន្ត្រីក្រសួង សុខាភិបាល លោក Nguyen Viet Tien បានអះអាងថា គប្បីរក្សានិងបើកទូលាយ រូបសណ្ឋាន រកឃើញឆាប់ៗ ជួយជ្រៀមជ្រែងឆាប់ៗលើបញ្ហាពិការភាពចំពោះកុមារ ក្រោមអាយុ ៦ឆ្នាំព្រមទាំងរៀបចំនិងអនុវត្តកម្មវិធីស្តារកាយសម្បទាដោយផ្អែកលើ សហគមន៍។ លោក Nguyen Viet Tien បានស្នើឲ្យផ្នែកសុខាភិបាលនិងអង្គភាព ពាក់ព័ន្ធនានា បង្កើនការជួយជនរងគ្រោះនិងជនពិការ បានទាក់ ទងផ្ទាល់ជាមួយ សេវាពិនិត្យ ព្យាបាលជំងឺនិងស្តារកាយសម្បទាតាមមូលដ្ឋានសុខាភិបាលនានា។ ជាពិសេស លើកកំពស់សមត្ថភាពផ្តល់សេវាពិនិត្យ ព្យាបាលជំងឺនិងបង្កើនការងារ បណ្តុះបណ្តាលកម្មាភិបាលជំនាញស្តារកាយសម្បទា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ