ជួយឧបត្ថម្ភទីក្រុង Hue ក្នុងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យ ដោយសារគ្រោះ ធម្មជាតិ

(VOVWORLD) -ជាក់ស្ដែង ទីក្រុង Hue នឹងត្រូវបានឧបត្ថម្ភខាងបច្ចេកទេសនិងធានារ៉ាប់រងគ្រោះធម្មជាតិ ចំពោះទ្រព្យសម្បត្តិសាធារណៈមួយចំនួនស្របតាមច្បាប់ តាមរយៈគម្រោងនេះ។
ជួយឧបត្ថម្ភទីក្រុង Hue ក្នុងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យ ដោយសារគ្រោះ ធម្មជាតិ - ảnh 1ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំគម្រោងជួយឧបត្ថម្ភ សំដៅគ្រប់គ្រង និង កាត់បន្ថយហានិភ័យ ដោយសារគ្រោះ ធម្មជាតិសម្រាប់ទីក្រុង Hue (ខេត្ត Thua Thien - Hue) 

នាថ្ងៃទី ១០ ខែតុលា នៅទីក្រុង Thua Thien - Hue ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំគម្រោងជួយឧបត្ថម្ភ សំដៅគ្រប់គ្រង និង កាត់បន្ថយហានិភ័យ ដោយសារគ្រោះ ធម្មជាតិសម្រាប់ទីក្រុង Hue (ខេត្ត Thua Thien - Hue)។ គម្រោងនេះមានដើមទុនសរុបចំនួន ២ លានដុល្លារអាមេរិក ដែលត្រូវបាន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជួយឧបត្ថម្ភ។

ជាក់ស្ដែង ទីក្រុង Hue នឹងត្រូវបានឧបត្ថម្ភខាងបច្ចេកទេសនិងធានារ៉ាប់រងគ្រោះធម្មជាតិ ចំពោះទ្រព្យសម្បត្តិសាធារណៈមួយចំនួនស្របតាមច្បាប់ តាមរយៈគម្រោងនេះ។ គម្រោងនេះរួមមានសកម្មភាពប្រមូលផ្ដុំនូវមូលដ្ឋានទិន្នន័យទ្រព្យសម្បត្តិសាធារណៈ ក៏ដូចជា រៀបចំដំណោះស្រាយធានារ៉ាប់រងសមស្រប។ សកម្មភាពទាំងនេះ នឹងជួយអភិវឌ្ឍន៍យុទ្ធសាស្រ្តផ្ដល់ហិរញ្ញប្បទានក្នុងការគ្រប់គ្រងហានិភ័យដ៏ទូលំទូលាយសម្រាប់ទីក្រុងដូចជាធានារ៉ាប់រងឥណទាននិងទីផ្សារមូលធន ដើម្បីផ្គត់ផ្គង់ប្រភពហិរញ្ញវត្ថុសម្រាប់ការសង្គ្រោះ ការស្ដារ ឡើងវិញយ៉ាងឆាប់រហ័សនិង បន្ទាប់ពីគ្រោះធម្មជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ