ជួយឧបត្ថម្ភនាវិកនិងនាវាដឹកទំនិញវៀតណាមដែលរង់ការវាយប្រហារនៅជិតតំបន់សមុទ្ររបស់សឹង្ហបុរី

ជួយឧបត្ថម្ភនាវិកនិងនាវាដឹកទំនិញវៀតណាមដែលរង់ការវាយប្រហារនៅជិតតំបន់សមុទ្ររបស់សឹង្ហបុរី - ảnh 1
នាវា VP ASPHALT 2 (រូបថតៈ Vietnam MRCC)


(VOVworld)-នាថ្ងៃទី៨ធ្នូ តំណាងក្រុមហ៊ុនដឹកជញ្ជូនប្រេងកាត VIPCO និងជា
ម្ចាស់នាវា VP ASPHALT 2 ដែលត្រូវចោរសមុទ្រវាយប្រហារនៅជិតតំបន់ សមុទ្ររបស់សឹង្ហបុរីនាថ្ងៃទី៧ធ្នូ បានទៅកាន់សឹង្ហបុរី ដើម្បីរួមសហការជាមួយ អាជ្ញាធរប្រទេសសាម៉ី បំពេញបែបបទចំាបាច់ ដើម្បីបញ្ចូ​ននាវានេះត្រឡប់មក
វៀតណាមវិញ។ លោក Vu Bang លេខាទី១នៃស្ថានទូតវៀតណាមប្រចាំនៅ
សឹង្ហបុរីបានឲ្យដឹងថា ទន្ទឹមនឹងការបញ្ចូននាវា VP ASPHALT 2​​ត្រឡប់មកវៀត
ណាម តំណាងក្រុមហ៊ុន VIPCO នឹងជួយឧបត្ថម្ភគ្រួសាររបស់នាវិកដែលត្រូវ
​ស្លាប់ Tran Duc Dat បំពេញបែបបទនិងចំណាយចំបាច់ដើម្បីបញ្ចូនសាកសព ជនរងគ្រោះនេះត្រឡប់មកវៀតណាមយ៉ាងឆាប់បំផុត។ ស្ថានទូតវៀតណាម ប្រចាំនៅសឹង្ហបុរីបានអះអាងជាថ្មីម្តងទៀតថា នឹងបន្តរួមសហការជាមួយភាគី ពាក់ព័ន្ធនានាក្នុងការបំពេញបែបបទទាក់ទិនដល់នាវា VP ASPHALT 2 និងជន
រងគ្រោះ Tran Duc Dat ។

        មុននោះ នាព្រឹកព្រលឹមថ្ងៃទី៧ធ្នូតាមម៉ោងតំបន់ នាវា VP ASPHALT 2 រួម ជាមួយនាវិក១៦នាក់កំពុងធ្វើដំណើរពីសឹង្ហបុរីមកវៀតណាម គឺត្រូវចោរសមុទ្រ
វាយប្រហារ បណ្តាលឲ្យនាវិក Tran Duc Dat រងការស្លាប់។ សព្វថ្ងៃអាជ្ញាធរ សឹង្ហបុរីកំពុងដំណើរការស៊ើបអង្កេតមូលហេតុនៃការស្លាប់នេះ នឹងចេញសេចក្តី សន្និដ្ឋានយ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ