ជំរុញកិច្ចសហប្រត្តិបត្តិការរវាងវៀតណាមជាមួយ អ៊ីស្រាអែល

ជំរុញកិច្ចសហប្រត្តិបត្តិការរវាងវៀតណាមជាមួយ អ៊ីស្រាអែល - ảnh 1
រូបថតៈ hanoimoi


(VOVworld)-នាព្រឹកថ្ងៃទី៥វិច្ឆិកា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅជំនួប
ពិភាគ្សា ស្តីពី “ជួបប្រាស្រ័យ អ៊ីស្រាអែល”។ ជំនួបពិភាគ្សានេះជាការផ្តើម
គំនិតរបស់ នាយកដ្ឋានកិច្ចការបរទេសនៃក្រសួងការបរទេស សំដៅបង្កើន
ទំនាក់ទំនងលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ អប់រំ
រវាងវៀតណាមជាមួយ នាយកដ្ឋានកិច្ចការបរទេសនៃក្រសួងការបរទេស និយាយរួមនិងបណ្តាខេត្តក្រុងនានារបស់វៀតណាមនិងអ៊ីស្រាអ៊ែលនិយាយ
ដោយឡែក។ ចូលរួមជំនួបពិភាគ្សានេះ​មានអនុរដ្ឋមន្ត្រីការបរទេសវៀត ណាម
លោក Le Hoai Trung និងឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅវៀត ណាម Meira
Eilon Shahar ។ នៅទីនេះ តំណាងអ៊ីស្រាអ៊ែល បានផ្លាស់ប្តូរ នូវរាល់ព័ត៌មាន
ស្តីពីបរិយាកាសធ្វើអាជីវកម្មនិងផ្លាស់ប្តូរការច្នៃប្រឌិត ក៏ដូច ជាឱកាសស្រាវជ្រាវ
និងបច្ចេកវិទ្យាអប់រំនៅអ៊ីស្រាអ៊ែល។ នេះជាបណ្តា ព័ត៌មានសំខាន់ចំពោះតំបន់
នានានិងបណ្តាអង្គភាពអាជីវកម្មពេលដែលស្វែង រកទីផ្សារក៏ដូចជាបច្ចេកវិទ្យា
អ៊ីស្រាអ៊ែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ