នាថ្ងៃទី ១៨ មេសា (តាមម៉ោងតំបន់) នៅរដ្ឋធានី Caracas Venezuela សម័យប្រជុំលើក
ទី ២ គណៈកម្មាធិការអន្តររដ្ឋាភិបាល វៀតណម – Venezuela បានបើកជាផ្លូវការ ក្រោម
អាធិតីភាពរបស់អនុប្រធានាធិបតី Venezuela លោក Rafael Ramirez និងឧបនាយក
រដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai។ លើវិស័យកសិកម្ម ភាគីទាំង២បានផ្លាស់
ប្តូរផែនការអនុវត្តគំរោងការណ៍ចំនួន ៣ អំពីការដាំដុះស្រូវគួបផ្សំចិញ្ជឹមត្រី ចិញ្ជឹមបង្កង និងការដាំដុះកៅស៊ូ នៅ Venezuela។លើវិស័យវប្បធម៌ ភាគីទាំង២បានឯកភាពនឹងរៀប
ចំ សប្តាហ៍វប្បធម៌ Venezuela លើកទី ២ នៅវៀតណាម។ ពិសេស លើវិស័យប្រេងឧស្ម័ន្ធ ភាគីទាំង២បាន ឯកភាពជំរុញយ៉ាងឆាប់ៗ គំរោងការណ៍ធ្វើអាជីវកម្មប្រេងឧស្ម័ន្ធ Junin 2
ក្នុងឆ្នាំ ២០១២៕
|
អនុប្រធានាធិបតី Venezuela លោក Rafael Ramirez និងឧបនាយករដ្ឋមន្ត្រីវៀតណាម លោក
Hoang Trung Hai។ (Image: VOVonline) |