ជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យារវាងវៀតណាមនិងរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី៧ កក្កដា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញទៅ បំពេញទស្សនកិច្ចការងារនៅមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ីហើយជូន ពរអ្នកជំនាញរុស្ស៊ីនៅទីនេះក្នុងឱកាសអបអរសាទរខួបលើកទី៧៥នៃជ័យ ជំនះក្នុងសង្គ្រាមការពារមាតុភូមិដ៏មហិមារ។
ជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យារវាងវៀតណាមនិងរុស្ស៊ី - ảnh 1លោករដ្ឋមន្រ្តី Ngo Xuan Lich និងបណ្ដាតំណាងទៅទស្សនាបន្ទប់ពិសោធន៍នៃមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី។ (រូបថត៖ TTXVN) 

លោករដ្ឋមន្រ្តី Ngo Xuan Lich បានស្ងើចសរសើរចំពោះរាល់ស្នាដៃ របស់មជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ីនាពេលកន្លងទៅ ជាពិសេសគឺការ អភិវឌ្ឍមជ្ឈមណ្ឌលក្លាយទៅជាអង្គការវិទ្យាសាស្ត្រនិងបច្ចេក វិទ្យាពហុវិជ្ជាលើវិស័យស្រាវជ្រាវបញ្ហាត្រូពិចនានា។ លោកក៏បានអះអាងដែរថា រាល់ លទ្ធផលទាំងនេះបានរួមចំណែកយ៉ាងសំខាន់ទៅក្នុងការអភិវឌ្ឍវិទ្យា សាស្ត្របច្ចេកវិទ្យា សេដ្ឋកិច្ចសង្គម ការពារជាតិ សន្តិសុខនៃប្រទេស នីមួយៗ ក៏ដូចជាពង្រឹងទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរវាងវៀតណាមនិងរុស្ស៊ីផងដែរ។ ស្ដីពីទិសដៅនៃកិច្ចសហប្រតិបត្តិ ការនាពេលខាងមុខ លោករដ្ឋមន្រ្តី Ngo Xuan Lich បានលើកសំណើថា៖

“រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីត្រូវការយកចិត្តទុកដាក់ ដឹកនាំឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធនានា ចូលរួមយ៉ាងខ្លាំងក្លាថែមទៀតក្នុងសកម្មភាពវិទ្យា សាស្ត្របច្ចេកវិទ្យាក្នុងក្របខ័ណ្ឌមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី។ ទន្ទឹមនេះ អ្នកជំនាញរុស្ស៊ីបន្តសហការយ៉ាងស្អិតរមួតជាមួយសហការីវៀត ណាមដើម្បីកសាងកម្មវិធីវិទ្យាសាស្ត្របច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព ខ្ពស់បំផុតផងដែរ”។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអះអាងថាបក្ស រដ្ឋ រដ្ឋាភិបាល ក្រសួងការពារប្រទេសនិងកងទ័ពប្រជាជនវៀតណាមជានិច្ច កាលចាត់ទុកថា ទំនាក់ទំនងជាមួយសហព័ន្ធរុស្ស៊ីជាអាទិភាពមួយក្នុង ចំណោមអាទិភាពសំខាន់ជួរមុខក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ