ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាម-ចិន

(VOVWORLD) - តាមតួរលេខរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀត ណាម គិតដល់ដំណាច់ខែវិច្ឆិកា ទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម-ចិន សម្រេចបានទឹកប្រាក់ជាង១១៧ពាន់លានដុល្លាអាមេរិក ដែលក្នុងនោះការ នាំចេញរបស់វៀតណាមទៅចិនសម្រេចបានទំហំទឹកប្រាក់ជាង៤៣ពាន់ លានដុល្លាអាមេរិក។

នាថ្ងៃទី១៧ ខែធ្នូ នាយកដ្ឋានពន្លឿនពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បានសហការជាមួយគណៈលេខាធិការនៃពិព័រណ៍ចិន-អាស៊ាន (CAEXPO) រៀបចំកិច្ចប្រជុំតាមអនឡាញតភ្ជាប់សហគ្រាសវៀត ណាម-ចិនក្នុងវិស័យម្ហូបអាហារនិងភេសជ្ជៈ។ ព្រឹត្តិការណ៍នេះស្ថិតនៅក្នុងក្រប ខ័ណ្ឌពិព័រណ៍ CAEXPO ២០២០ ក្នុងគោលដៅជួយសម្រួលដល់ការដោះដូរ រវាងសហគ្រាសវៀតណាម-ចិន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មទ្វេភាគីផងដែរ។

        គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២០ ទោះបីជាមានវិបត្តិជម្ងឺ Covid-19 ក៏ដោយ ប៉ុន្តែ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម-ចិននៅតែសម្រេចបាន កំណើនធំធេង។ តាមតួរលេខរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀត ណាម គិតដល់ដំណាច់ខែវិច្ឆិកា ទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម-ចិន សម្រេចបានទឹកប្រាក់ជាង១១៧ពាន់លានដុល្លាអាមេរិក ដែលក្នុងនោះការ នាំចេញរបស់វៀតណាមទៅចិនសម្រេចបានទំហំទឹកប្រាក់ជាង៤៣ពាន់ លានដុល្លាអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ