ជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត Nong Bua Lamphu របស់ថៃនិងមូលដ្ឋាននានារបស់វៀតណាម

(VOVWORLD) - អភិបាលខេត្ត លោក Suwit Chanworn បាននិយាយថា ខេត្ត Nong Bua Lamphu យកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការជាមួយខេត្ត Quang Tri, Nghe An និងខេត្តភាគកណ្តាលមួយចំនួនរបស់វៀតណាម។ 
ជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត Nong Bua Lamphu របស់ថៃនិងមូលដ្ឋាននានារបស់វៀតណាម - ảnh 1លោកឯកអគ្គរដ្ឋទូត Phan Chi Thanh (ទី៤ពីឆ្វេង) និងតំណាងអាណិកជនវៀតណាមនៅខេត្ត Nong Bua Lamphu។ (រូបថត៖ Huy Tien/VNA)

ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចការងារនៅតំបន់ភាគឦសាននៃប្រទេសថៃ នាថ្ងៃទី ២៤ ខែកុម្ភៈ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ លោក Phan Chi Thanh បានជួបធ្វើការជាមួយអភិបាលខេត្ត Nong Bua Lamphu លោក Suwit Chanworn។ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពនយោបាយ-កិច្ចការបរទេស; សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ក៏ដូចជាតម្រូវការនៃកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរនាពេលកន្លងមក និងឆ្ពោះទៅខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ (២០១៣-២០២៣)។

លោកឯកអគ្គរដ្ឋទូត Phan Chi Thanh បានស្នើឲ្យរដ្ឋាភិបាលខេត្ត Nong Bua Lamphu រៀបចំក្រុមការងារដើម្បីទៅស្វែងយល់ តភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានដែលមានភាពស្រដៀងគ្នាជាច្រើននៅវៀតណាម ហើយស្រាវជ្រាវពីលទ្ធភាពតភ្ជាប់ជាមួយខេត្តជិតខាងមួយចំនួននៅតំបន់ភូមិភាគឦសានរបស់ថៃដូចជា Udon Thani ដើម្បីឲ្យក្រុមហ៊ុនទេសចរណ៍ក្នុងខេត្ត រៀបចំដំណើរទេសចរណ៍សម្រាប់ប្រជាជនថៃទៅទស្សនាវៀតណាម។ លោកឯកអគ្គរដ្ឋទូតក៏បានស្នើឱ្យរដ្ឋាភិបាលខេត្តបន្តជួយឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគមន៍ជនថៃដើមកំណើតវៀតណាមដែលកំពុងរស់នៅ និងធ្វើការក្នុងខេត្តផងដែរ។

រីឯខ្លួនវិញ អភិបាលខេត្ត លោក Suwit Chanworn បាននិយាយថា ខេត្ត Nong Bua Lamphu យកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការជាមួយខេត្ត Quang Tri, Nghe An និងខេត្តភាគកណ្តាលមួយចំនួនរបស់វៀតណាម។ លោក Suwit Chanworn បានវាយតំលៃខ្ពស់ចំពោះសហគ្រាសវៀតណាមមួយចំនួនដែលកំពុងធ្វើអាជីវកម្មប្រកបដោយជោគជ័យក្នុងខេត្ត ហើយបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត។ ខេត្តជានិច្ចកាលគោរព និងគាំទ្រចំពោះសហគមន៍ជនថៃដើមកំណើតវៀតណាមដែលកំពុងរស់នៅនិងធ្វើការក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ