ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយអង្គការវិទ្យាសាស្ត្រ បច្ចេកវិទ្យាឈានមុខគេលើពិភពលោករបស់អូស្ត្រាលី

(VOVWORLD) - នាព្រឹកថ្ងៃទី៨ ខែមីនា នៅរដ្ឋធានី Canberra បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសអូស្ត្រាលី នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បាន អញ្ជើញទៅទស្សនា និងធ្វើការនៅអង្គការស្រាវជ្រាវវិទ្យាសាស្ត្រនិងឧស្សាហកម្ម អូស្ត្រាលី (CSIRO) ដែលជាអង្គការមួយក្នុងចំណោមអង្គការវិទ្យាសាស្ត្រ បច្ចេកវិទ្យា ពហុជំនាញធំជាងគេលើពិភពលោក។

ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយអង្គការវិទ្យាសាស្ត្រ បច្ចេកវិទ្យាឈានមុខគេលើពិភពលោករបស់អូស្ត្រាលី - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបធ្វើការជាមួយអង្គការស្រាវជ្រាវវិទ្យាសាស្ត្រនិងឧស្សាហកម្ម អូស្ត្រាលី (CSIRO)។ (រូបថត៖ VNA)
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងអំណរគុណចំពោះ CSIRO ដែលបានសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើនចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក។ យោងតាមលោកនាយករដ្ឋមន្ត្រី ការតំរង់ទិសរបស់ CSIRO នាពេលខាង មុខដែលផ្តោតលើការធ្វើបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង ការទប់ទល់ប្រឆាំងបម្រែ បម្រួលអាកាសធាតុ វិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ និងកសិកម្ម... សុទ្ធតែសម ស្របនឹងគោលនយោបាយអភិវឌ្ឍន៍របស់វៀតណាម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ការធ្វើបរិវត្តកម្មឌីជីថល និងបរិវត្ត កម្មបៃតង គឺមិនមានដែនកំណត់ឡើយ។ អាស្រ័យហេតុនេះ លោកនាយករដ្ឋមន្ត្រីបាន ស្នើឱ្យភាគីទាំងពីរកសាងគម្រោងជាក់លាក់ពីប្រភពទុនវិនិយោគ ២ ពាន់លានដុល្លារ អាមេរិក របស់អូស្ត្រាលីសម្រាប់តំបន់អាស៊ីអាគ្នេយ៍; ព្រមទាំងមានបំណងចង់សហការ ជាមួយ CSIRO ដើម្បីបន្តលើកកម្ពស់បន្ថែមទៀតនូវលទ្ធផលដ៏ល្អប្រសើរនៃប៉ុន្មាន ឆ្នាំកន្លងមក អនុវត្តន៍កម្មវិធី គម្រោងសហប្រតិបត្តិការជាក់ស្តែង ក្នុងវិស័យសំខាន់ៗ នាំមកនូវផលិតផល និងលទ្ធផលជាក់លាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ