ជំរុញកិច្ចសហប្រតិបត្តិការរវាងអាជីវកម្មក្នុងស្រុកនិងតំបន់​អឺរ៉ុបខាងជើង

(VOVWORLD) - នាថ្ងៃទី ១២ ខែមីនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានអញ្ជើញចូលរួមនិងថ្លែងមតិនៅសន្និសីទថ្នាក់ដឹកនាំនៃសាជីវកម្មអឺរ៉ុបខាងជើងដែលកំពុងវិនិយោគនៅវៀតណាម។

នៅក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមមានបំណងទាក់ទាញការវិនិយោគដោយមានការជ្រើសរើស បង្កើតទំនាក់ទំនងយ៉ាងទូលំទូលាយរវាងការវិនិយោគផ្ទាល់ពីបរទេស (FDI) និងសេដ្ឋកិច្ចក្នុងស្រុក។ វៀតណាមផ្តល់អាទិភាពទាក់ទាញគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្ម និងផ្នែកដូចជា៖ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចំណេះដឹង; វិទ្យាសាស្ត្រនិងបច្ចេកវិជ្ជា នវានុវត្តន៍ គ្រឿងអេឡិចត្រូនិច រថយន្តអគ្គិសនី...; បច្ចេកវិទ្យាស្នូលដែលមានសក្តានុពលដូចជា៖ ការផលិត semiconductor ថាមពលថ្មី ថាមពលកកើតឡើងវិញ; ហិរញ្ញវត្ថុបៃតង; ជីវបច្ចេកវិទ្យា, សុខភាព; កសិកម្មបច្ចេកវិទ្យាខ្ពស់។

ជំរុញកិច្ចសហប្រតិបត្តិការរវាងអាជីវកម្មក្នុងស្រុកនិងតំបន់​អឺរ៉ុបខាងជើង - ảnh 1ឧបនាយករដ្ឋមន្ត្រី Tran Luu Quang ថ្លែងមតិក្នុងសន្និសីទថ្នាក់ដឹកនាំនៃសាជីវកម្មអឺរ៉ុបខាងជើងដែលកំពុងវិនិយោគនៅវៀតណាមឆ្នាំ ២០២៤។ រូបថត៖ Lam Khanh/TTXVN

លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថា សាជីវកម្ម និងធុរកិច្ចធំៗនៅតំបន់អឺរ៉ុបខាងជើងនឹងបន្តជួយឧបត្ថម្ភនិងរួមដំណើរជាមួយរដ្ឋាភិបាល និងធុរកិច្ចវៀតណាម; យើងស្នើឲ្យសាជីវកម្ម និងធុរកិច្ចអឺរ៉ុបខាងជើងជំរុញទិសដៅសហប្រតិបត្តិការមួយចំនួន ដែលធុរកិច្ចអឺរ៉ុបខាងជើងមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការ ដូចជា៖ ហិរញ្ញវត្ថុ - ធនាគារ ឧស្សាហកម្មបៃតង ការអប់រំ បណ្តុះបណ្តាល ថែទាំសុខភាព ។ ឧបនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាម នឹងអមដំណើរ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មមកពីតំបន់អឺរ៉ុបខាងជើងក្នុងការវិនិយោគប្រកបដោយជោគជ័យ និរន្តរភាព និងយូរអង្វែងនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ