ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មវៀតណាម-បែលហ្សិក

(VOVWORLD) - នាថ្ងៃទី ២៣ ខែកុម្ភៈ ក្រុមការងារនៃស្ថានទូតវៀតណាមប្រចាំនៅបែលហ្សិកដឹកនាំដោយឯកអគ្គរដ្ឋទូត Nguyen Van Thao បានជួបធ្វើការជាមួយសភាពាណិជ្ជកម្ម Western Flanders ដើម្បីពិភាក្សាអំពីទិសដៅជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមនិងបែលហ្សិកនាពេលខាងមុខ។

ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មវៀតណាម-បែលហ្សិក - ảnh 1លោកឯកអគ្គរដ្ឋទូត Nguyen Van Thao ថ្លែងមតិក្នុងជំនួប (រូបថត៖ Vietnam+)

ថ្លែងមតិក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតលោក Nguyen Van Thao បានឲ្យដឹងថា វៀតណាមគ្រោងនឹង បើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិចាប់ពីថ្ងៃទី ១៥ មិនា ហើយទន្ទឹមនឹងនោះបានជូនដំណឹង អំពីអាទិ ភាពយុទ្ធសាស្ត្ររបស់វៀតណាមនាពេលខាងមុខ សំដៅអនុវត្តន៍រាល់គោលដៅដែលបានប្តេជ្ញា អំពីការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុនិងគោលដៅផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតង។ អាស្រ័យហេតុនេះ លោកឯកអគ្គរដ្ឋទូតក៏បានលើកឡើងអំពីវិស័យអាទិភាពសម្រាប់វៀត ណាមក្នុងការទាក់ទាញការវិនិយោគពីបរទេសដូចជាថាមពលនិរន្តរភាព សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ...។

ឯកអគ្គរដ្ឋទូត Nguyen Van Thao បានអំពាវនាវឱ្យអង្គភាពអាជីវកម្មនៅបែលហ្ស៊ិក បង្កើនការស្រាវជ្រាវ ការស្វែងយល់និងការវិនិយោគនៅវៀតណាម ដោយឆ្លៀតយករាល់ប្រៀបខ្លាំងរបស់តំបន់ Flanders និងគុណសម្បត្តិនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA) ដើម្បីរួមចំណែកដល់ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងវៀតណាមនិងបែលហ្សិកនាពេលខាងមុខ និងរួមចំណែកដល់ដំណើរការស្តារឡើងវិញប្រកបដោយនិរន្តរភាពរបស់ភាគីនីមួយៗ។

រីឯខ្លួនវិញ ប្រធានសភាពាណិជ្ជកម្ម Western Flanders លោក Lieven Danneels ក៏បានសម្តែងនូវបំណងចង់ធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូត ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាម និង Flanders នាពេលខាងមុខ។

បណ្តាតំណាងចូលរួមក៏បានសម្តែងចំណាប់អារម្មណ៍ចង់វិនិយោគនៅវៀតណាមលើវិស័យបច្ចេកវិទ្យា កសិកម្ម និងការចែកចាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ