ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-បារាំង

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង នាថ្ងៃទី ៦ មិថុនា នៅទីក្រុងប៉ារីស រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានជួបជាមួយប្រធានព្រឹទ្ធសភាបារាំង លោក Gerard Larcher ជួបធ្វើការជាមួយអនុប្រធានព្រឹទ្ធសភា អតីតលេខាបក្សកុម្មុយនិស្តបារាំង លោក Pierre Laurent។
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-បារាំង - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានជួបជាមួយប្រធានព្រឹទ្ធសភាបារាំង លោក Gerard Larcher។ (រូបថត៖ ក្រសួងការបរទេស)

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាបារាំង លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍទំនាក់ទំនងគ្រប់ជ្រុងជ្រោយជាមួយបារាំង; ស្នើឱ្យប្រទេសទាំងពីរបន្តជំរុញថែមទៀតនូវការជួបប្រាស្រ័យមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភារវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរសភាថ្នាក់តំបន់និងអន្តរជាតិ ជំរុញសកម្មភាពរបស់ក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរ; ឯកភាពជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងបារាំង; បន្តអនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត
ណាម-សហភាពអឺរ៉ុប (EVFTA)។ ថ្នាក់ដឹកនាំព្រឹទ្ធសភាបារាំងមានការកត់សម្គាល់វិជ្ជមានចំពោះសំណើរបស់វៀតណាមស្ដីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-EU (EVIPA) ក្នុងពេលឆាប់ៗ; ជំរុញឱ្យគណៈកម្មាធិការអឺរ៉ុប (EC) ឆាប់ដកការព្រមានកាតលឿង IUU របស់ EC ទៅលើទំនិញជលផលវៀតណាម។

ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី; សង្កត់ធ្ងន់លើសារៈសំខាន់នៃការរឹតបន្តឹងបន្ថែមទៀតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបារាំង ដើម្បីឆ្លើយតបទៅនឹងបញ្ហាក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុងការធានាសេរីភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍  និងអាកាសចរណ៍ ការរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត ការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ