ជំរុញកិច្ចសហប្រតិបត្តិការសំដៅធានាបរិយាកាសសន្តិភាព ស្ថិរភាពក្នុងតំបន់និងលើពិភពលោក

(VOVWORLD) - តបតាមសេចក្ដីអញ្ជើញរបស់ប្រធានព្រឹទ្ធសភានិងប្រធានរដ្ឋសភាកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា លោក Tran Thanh Man អនុប្រធានប្រចាំការរដ្ឋសភាវៀតណាមនិងជាប្រធានគណៈប្រតិភូវៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP ១១) តាមទម្រង់អនឡាញ។ 
ជំរុញកិច្ចសហប្រតិបត្តិការសំដៅធានាបរិយាកាសសន្តិភាព ស្ថិរភាពក្នុងតំបន់និងលើពិភពលោក - ảnh 1លោក Tran Thanh Man អនុប្រធានប្រចាំការរដ្ឋសភាវៀតណាមថ្លែងនៅកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ តាមប្រព័ន្ធវីដេអូ។ (រូបថត៖ VOV)

កិច្ចប្រជុំប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កម្ពុជា ក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងសម័យនិងក្រោយវិបត្តិកូវីដ-១៩”។

ថ្លែងនៅទីនេះ លោក Tran Thanh Man អនុប្រធានប្រចាំការរដ្ឋសភាវៀតណាមបានលើកឡើងសំណើរពាក់ព័ន្ធដល់ការរក្សាការសន្យានយោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រចំពោះការធ្វើលទ្ធកម្មវ៉ាក់សាំងការពារកូវីដ-១៩; ជំរុញតួនាទីនៃយន្តការសហប្រតិបត្តិការសន្ទនា ចែករំលែកបទពិសោធន៍ក្នុងប្រតិបត្តិការរបស់សភា ការគ្រប់គ្រងជម្ងឺរាតត្បាតនិងការជំរុញសេដ្ឋកិច្ចឲ្យឆាប់ស្ដារឡើងវិញ និងធានាសុខុមាលភាពសង្គម ព្រមទាំងបន្តផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានូវប្រតិបត្តិការរបស់យន្តការសហប្រតិបត្តិការអន្តរសភា នៅចំពោះមុខការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបដិវត្តន៍ឧស្សាហកម្ម៤.០ផងដែរ។ លោក Tran Thanh Man បានសង្កត់ធ្ងន់ថា៖

“ជំរុញកិច្ចសហប្រតិបត្តិការសំដៅធានាបរិយាកាសសន្តិភាព ស្ថិរភាព ដោយឈរលើច្បាប់ ការពារគោលការណ៍គោរពច្បាប់ជាគោលនៅតាមតំបន់សមុទ្រនិងមហាសាគរនានា ក្នុងនោះរក្សាឲ្យសមុទ្រខាងកើតជាតំបន់សមុទ្រនៃសន្តិភាពនិងកិច្ចសហប្រតិបត្តិការ ហើយធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍ផងដែរ។ ប្រទេសនីមួយៗគួរតែពង្រីកស្មារតីទទួលខុសត្រូវ រក្សាភាពអត់ធ្មត់ ជាពិសេសគឺជៀសវាងសកម្មភាពដោយឯកតោភាគី ដែលអាចបណ្ដាលឲ្យស្ថានការណ៍ស្មុគស្មាញថែមទៀត។ ទន្ទឹមនឹងនោះ ដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ផងដែរ”។៕

ប្រតិកម្មទៅវិញ

ផ្សេងៗ