ជំរុញការការផ្សព្វផ្សាយគោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីអាណិកជននិងសេវាធនាគារនៃការផ្ទេរប្រាក់របស់អាណិកជនមកប្រទេសវិញ

(VOVWORLD) - លោកបណ្ឌិត Nguyen Tri Hieu អាណិកជនវៀតណាមនៅសហ រដ្ឋអាមេរិក អ្នកជំនាញហិរញ្ញវត្ថុ-ធនាគារបានស្នើថា ចាំបាច់ត្រូវបន្តគោលនយោបាយ មិនយកពន្ធលើប្រាក់ចំណូលសម្រាប់ការផ្ទេររូបិយប័ណ្ណបរទេសរបស់អាណិកជនមកវៀតណាម ព្រមទាំងបង្កើនទំនុកចិត្តរបស់ប្រជាអាណិកជនចំពោះឱកាសវិនិយោគនៅ ទីក្រុងហូជីមិញផងដែរ។

ជំរុញការការផ្សព្វផ្សាយគោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីអាណិកជននិងសេវាធនាគារនៃការផ្ទេរប្រាក់របស់អាណិកជនមកប្រទេសវិញ  - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា។ (រូបថត៖ VOV)
នារសៀលថ្ងៃទី ២៩ ឧសភា នៅទីក្រុងហូជីមិញ គណៈកម្មាធិការទទួលបន្ទុកជន វៀតណាមនៅឯបរទេសទីក្រុងហូជីមិញ បានសម្របសម្រួលជាមួយធនាគាររដ្ឋវៀត ណាមសាខាទីក្រុងហូជីមិញ រៀបចំសិក្ខាសាលា បញ្ញវន្តវៀតណាមនៅឯបរទេស ផ្តល់ យោបល់អំពីដំណោះស្រាយដើម្បីទាក់ទាញ និង ពង្រីកប្រសិទ្ធភាពនៃប្រភពធនធាន របស់អាណិកជនដែលបានផ្ទេរមកប្រទេសវិញ នៅមូលដ្ឋាន។
ថ្លែងនៅទីនេះ លោកបណ្ឌិត Nguyen Tri Hieu អាណិកជនវៀតណាមនៅសហ រដ្ឋអាមេរិក អ្នកជំនាញហិរញ្ញវត្ថុ-ធនាគារបានស្នើថា ចាំបាច់ត្រូវបន្តគោលនយោបាយ មិនយកពន្ធលើប្រាក់ចំណូលសម្រាប់ការផ្ទេររូបិយប័ណ្ណបរទេសរបស់អាណិកជនមកវៀតណាម ព្រមទាំងបង្កើនទំនុកចិត្តរបស់ប្រជាអាណិកជនចំពោះឱកាសវិនិយោគនៅ ទីក្រុងហូជីមិញផងដែរ។
“យើងត្រូវតែរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទើបបងប្អូនអាណិកជនបន្តផ្ទេរ ប្រាក់មកប្រទេសវៀតណាមវិញ មិនថាសម្រាប់គោលដៅបុគ្គល ការប្រើប្រាស់ ការធ្វើ អាជីវកម្ម ឬអាជីវកម្មអចលនទ្រព្យនោះទេ។ បងប្អូនអាណិកជនក៏ដឹងថា យើងកំពុង ប្រឈមមុខនឹងការលំបាកក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ ដូច្នេះ វិធានការសម្រាប់ អាណិកជននិងការផ្ទេរប្រាក់របស់អាណិកជនចាំបាច់ត្រូវបង្កើនថែមទៀត”។
ក្នុងពេលជាមួយគ្នានោះ លោកសាស្ត្រាចារ្យ Vo Hong Duc នៃសាកលវិទ្យាល័យ Western Australia បានស្នើថា ទីក្រុងអាចចេញមូលបត្របំណុលក្រុង ដើម្បីផ្តល់ដើម ទុនសម្រាប់ការសាងសង់គម្រោងធំៗ។ ជាមួយនឹងគំនិតផ្តួចផ្តើមនេះ ទីក្រុងហូជីមិញ នឹងចេញមូលបត្របំណុលដើម្បីកៀរគរដើមទុនពីប្រជាអាណិកជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ