ជំរុញការតភ្ជាប់សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងបណ្ដាតំបន់របស់វៀតណាម និងសហព័ន្ធរុស្ស៊ី

(VOVWORLD) -ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ កក្ដដា ក្នុងក្របខ័ណ្ឌនៃការតាំងពិព័រណ៍អន្តរជាតិ “ឧស្សាហកម្មបច្ចេកវិទ្យាថ្មី” (Innoprom)
ជំរុញការតភ្ជាប់សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងបណ្ដាតំបន់របស់វៀតណាម និងសហព័ន្ធរុស្ស៊ី - ảnh 1ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Nguyen Thanh Son 

ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ កក្ដដា ក្នុងក្របខ័ណ្ឌនៃការតាំងពិព័រណ៍អន្តរជាតិ “ឧស្សាហកម្មបច្ចេកវិទ្យាថ្មី” (Innoprom) ដែលបានប្រព្រឹត្តិទៅនៅទីក្រុង Ekaterinbua ខេត្ត Sverdlovsk សហព័ន្ធរុស្ស៊ី បណ្ដាសហគ្រាសវៀតណាម និងសហព័ន្ធរុស្ស៊ីបានរៀបចំសកម្មភាពសំខាន់ៗជាច្រើនសំដៅស្វែងយល់ឱកាសសហប្រតិបត្តិការ ហើយទទួលស្គាល់តម្រូវការបង្កើតកិច្ចសហប្រតិបត្តិការនៃបណ្ដាសហគ្រាស Sverdlovsk និយាយដោយឡែក និងលើសហព័ន្ធទាំងមូលនិយាយរួម។ ក៏ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Nguyen Thanh Son អញ្ជើញចូលរួមសន្និសីទសហគ្រាស រុស្ស៊ី វៀតណាមនៅ Sverdlovsk ជួបធ្វើការជាមួយអភិបាលស្ដីទីខេត្ត Sverdlovsk លោក Evgheni Kuyvashev និងជួបចរចាទ្វេភាគីជាមួយរដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ និងសេដ្ឋកិច្ចកិច្ចការបរទេសខេត្ត Sverdlovsk លោក Andrey Sobolev។ នៅក្នុងបណ្ដាជំនួបនេះ លោក Nguyen Thanh Son បានជូនដំណឹងចំពោះមន្ត្រីរុស្ស៊ីស្ដីពីការដែលវៀតណាមចាប់ផ្ដើមអះអាងសមត្ថភាពវិនិយោគរបស់ខ្លួនតាមរយៈគម្រោងការណ៍ធំៗមួយចំនួននៅរុស្ស៊ី។ ស្ដីពីការជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយខេត្ត Sverdlovsk លោកបានសង្កត់ធ្ងន់ថា៖

     “ខ្ញុំបានឃើញថា សក្កានុភាពរបស់ខេត្ត Sverdlovsk គឺធំធេងណាស់ ជាពិសេសនេះជាកន្លែងផលិតកម្ម ឧបករណ៍ឧស្សាហកម្មធ្ងន់ ហើយខ្ញុំគិតថានាពេលខាងមុខ ដោយមានស្មារតី និងគោលការណ៍សមាហរណកម្មយ៉ាងសកម្ម ក្នុងនោះមានដៃគូយុទ្ធសាស្ត្រប្រពៃណីដូចជាសហព័ន្ធរុស្ស៊ីនេះសហគ្រាសវៀតណាមគប្បីមានយុទ្ធសាស្ត្រសហប្រតិបត្តិការ និងវិនិយោគជាក់ស្ដែងនៅសហព័ន្ធរុស្ស៊ី ជាពិសេសនៅខេត្ត Sverdlovsk”។

    វីឯខ្លួនវិញ លោក Andrey Sobolev រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ និងសេដ្ឋកិច្ចកិច្ចការបរទេសខេត្ត Sverdlovsk មានក្ដីជឿជាក់ថាដោយមានសក្កានុភាពរបស់មូលដ្ឋាន នឹងមានសហគ្រាសវៀតណាមជាច្រើនយកចិត្តទុកដាក់ និងវិនិយោគលើវិស័យដែលមានប្រៀបខ្លាំងរបស់ខេត្ត ដូចជា ឱសថ បច្ចេកវិទ្យាជីវសាស្ត្រជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ