ជំរុញការវិនិយោគរវាងវៀតណាមជាមួយអាហ្វ្រិកខាងត្បូង

(VOVWORLD) - ស្ថានទូតវៀតណាមប្រចាំអាហ្វ្រិកខាងត្បូង ខេត្ត Vinh Phuc និងសភា ពាណិជ្ជកម្មនិងឧស្សាហកម្ម Johannesburg (JCCI) នាថ្ងៃទី១២ តុលា បានសហ ការគ្នារៀបចំសិក្ខាសាលាពន្លឿនការវិនិយោគទ្វេភាគីនៅទីក្រុង Johannesburg។ 
ជំរុញការវិនិយោគរវាងវៀតណាមជាមួយអាហ្វ្រិកខាងត្បូង - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖ TTXVN)


ថ្លែងមតិប្រារព្ធសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាហ្វ្រិកខាងត្បូង លោក Vu Van Dung បានសង្កត់ធ្ងន់ថា អាហ្វ្រិកខាងត្បូងជាខឿនសេដ្ឋកិច្ចធំ បំផុតនៅទ្វីបអាហ្វ្រិក ខណៈដែល វៀតណាមជាខឿនសេដ្ឋកិច្ចពោរពេញទៅ ដោយសក្ដានុពល។ ដោយហេតុនេះ ការជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ក៏ដូចជាការផ្លាស់ប្ដូរព័ត៌មាននិងតភ្ជាប់គ្នារវាងសហគ្រាស វៀត ណាមនិងអាហ្វ្រិកខាងត្បូងគឺចាំបាច់ណាស់។ ដូច្នេះហើយ សិក្ខា សាលាពន្លឿនការវិនិយោគវៀតណាម-អាហ្វ្រិកខាងត្បូងនិងទីក្រុង Johannesburg - ខេត្ត Vinh Phuc លើកនេះ នាំមកនូវលទ្ធផលជាក់ស្ដែងសំរាប់ ភាគីទាំងអស់តាមនោះរួមចំណែកសំខាន់ធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនង មិត្តភាព កិច្ចសហប្រតិបត្តិការវៀតណាម-អាហ្វ្រិកខាងត្បូងនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ