ជំរុញការអភិវឌ្ឍទេសចរណ៍នៅបណ្តាញទីក្រុងធំៗ

(VOVWORLD) - នាព្រឹកថ្ងៃទី ៧ខែកញ្ញា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំក្រុមប្រឹក្សាពន្លឿនទេសចរណ៍អាស៊ីលើកទី ១៦ (CPTA 16) បណ្តាទីក្រុងជាសមាជិក បានរៀបចំការ ពន្លឿនទេសចរណ៍សំដៅផ្សព្វផ្សាយនិងតភ្ជាប់វិស័យទេសចរណ៍រវាងបណ្តា ទីក្រុងនានាជាមួយគ្នា រួមទាំងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៃបណ្តាញ បណ្តាទីក្រុងធំៗនៅអាស៊ីផងដែរ។ 
ជំរុញការអភិវឌ្ឍទេសចរណ៍នៅបណ្តាញទីក្រុងធំៗ - ảnh 1តំណាងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាពន្លឿនទេសចរណ៍អាស៊ីលើកទី ១៦ (CPTA 16)

តំណាងនៃទីក្រុងតូក្យូ គូឡាឡាំពួ តៃប៉ិ ម៉ានីលហ្សា កាតា និងហាណូយ បានឧទ្ទេសនាម អំពីរូបភាពទឹកដី មនុស្ស ប្រជាជន និងផលិតផលទេសចរណ៍ដែលមានសក្តានុពលនិងឧត្តមភាព របស់ខ្លូន។ តាមរយៈការផ្សព្វផ្សាយនេះ តំណាងនៃបណ្តាទីក្រុង ក៏បានជូន ដំណឹងអំពីកម្មវិធី សហប្រតិបត្តិការទេសចរណ៍រវាងទីក្រុងជាសមាជិកនៃ ក្រុមប្រឹក្សាពន្លឿនទេសចរណ៍អាស៊ីនិងមានគោលបំណងចង់សហការយ៉ាងជិតស្និទ្ធថែមទៀតផងដែរ។

នៅថ្ងៃទី ៩ ខែកញ្ញា CPTA 16 នឹងប្រព្រឹត្តទៅការតាំងពិព័រណ៍ នៃបណ្តាទីក្រុង ជាសមាជិកនៅសួនច្បារ Ly Thai To ទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ