ជំរុញខ្លាំងទំនាក់ទំនងសហប្រតិបតិ្តការការពារជាតិវៀតណាម-អូស្ត្រាលី

(VOVWORLD) - គណៈប្រតិភូក្រសួងការពារជាតិអូស្ត្រាលីដឹកនាំដោយឧត្តមនាវីទោ Raymond Griggs មេបញ្ជាការរងកងកម្លាំងការពារជាតិអូស្ត្រាលី បានមកបំពេញ ទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី៣០ កក្កដា។ 

ជំរុញខ្លាំងទំនាក់ទំនងសហប្រតិបតិ្តការការពារជាតិវៀតណាម-អូស្ត្រាលី - ảnh 1ឧត្តមនាវីទោ Raymond Griggs (ខាងឆ្វេង) និង ឧត្តមសេនីយ៍ទោ Phan Van Giang (រូបថត៖VOV)

(VOVworld) - គណៈប្រតិភូក្រសួងការពារជាតិអូស្ត្រាលីដឹកនាំដោយឧត្តមនាវីទោ Raymond Griggs មេបញ្ជាការរងកងកម្លាំងការពារជាតិអូស្ត្រាលី បានមកបំពេញ ទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី៣០ កក្កដា។ នា រសៀលថ្ងៃទី២៧ កក្កដា គណៈប្រតិភូអូស្ត្រាលីបានទៅជួបសំដែងការគួសម ឧត្តមសេនីយ៍ទោ Phan Van Giang អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស។ នៅទីនេះ ឧត្តមសេនីយ៍ទោ Phan Van Giang អះអាងថា កិច្ចសហប្រតិបតិ្តការការពារជាតិទ្វេភាគីវៀតណាម-អូស្ត្រាលី នាពេលកន្លងទៅ ទទួលបានលទ្ធផលសកម្មជាច្រើន ដោយសម្រេច បានខ្លឹមសារនានាក្នុងអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបតិ្តការ ការពារជាតិដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១០ និងទំនាក់ទំនងដៃគូ លើគ្រប់ជ្រុងជ្រោយវៀតណាម-អូស្ត្រាលី។ ឧត្តមសេនីយ៍ទោ Phan Van Giang មានបំណងថា នាពេលខាងមុខ ភាគីទាំងពីរបន្តរក្សានិងជំរុញថែមទៀតកិច្ចសហ ប្រតិបតិ្តការការពារជាតិ និងការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។

        មុននោះ នាថ្ងៃដដែល នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅជំនួបចរចារ រវាងគណៈប្រតិភូវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Pham Ngoc Minh អគ្គសេនាធិការរងកងទ័ពប្រជាជនវៀតណាម ជាមួយគណៈប្រតិភូក្រសួង ការពារជាតិអូស្ត្រាលីដឹកនាំដោយឧត្តមនាវីទោ Raymond Griggs៕

ប្រតិកម្មទៅវិញ

ផ្សេងៗ