ជំរុញថែមទៀតទំនាក់ទំនងសាមគ្គីភាពមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យរវាងដំបន់ព្រំដែនវៀតណាម-កម្ពុជា

ជំរុញថែមទៀតទំនាក់ទំនងសាមគ្គីភាពមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យរវាងដំបន់ព្រំដែនវៀតណាម-កម្ពុជា - ảnh 1
ជំរុញថែមទៀតទំនាក់ទំនងសាមគ្គីភាពមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យរវាងដំបន់ព្រំដែនវៀតណាម-កម្ពុជា (VNP)


        Vovworld-សន្និសីទសហប្រតិបត្តិការនិងអភិវឌ្ឍន៍បណ្ដាខេត្តព្រំដែនវៀត​ណាម
-កម្ពុជាលើកទី៨បានប្រព្រឹត្តទៅនាថ្ងៃទី២៨តុលានៅទីក្រុងហូជីមិញ ក្រោមសហ
អធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក ​Pham
Binh Minh និងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាសម្ដេចសខេង។

        ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាននៅខាងក្រៅសន្និសីទ
នេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Le Viet Trung ប្រធាន​ក្រុម SOM
វៀតណាមបានឲ្យដឹងថា នេះជាយន្តការសហប្រតិបត្តិការសំខាន់ ទាក់ទិនផ្ទាល់ដល់
​បណ្ដាខេត្តព្រំដែនវៀតណាម-កម្ពុជា។ ភាគីទាំងពីរបាន​ឯកភាព​ទិសដៅ​សហប្រតិប
ត្តិ​ការនាពេលខាងមុខ ក្នុងនោះមានការដែល​បន្ត​កែលំអរគោលនយោបាយក្របខ័ណ្ឌ​
គតិយុត្តិនៅថ្នាក់មជ្ឈឹមក្នុងវិស័យពាណិជ្ជកម្មហិរញ្ញវត្ថុជាដើម។ ទន្ទឹមនឹងនោះភាគី
ទាំង​ពីរ​ព្រមព្រៀងកសាងគ្រប់គ្រងល្អ​កិច្ចការបោះបង្គោលព្រំខ័ណ្ឌសីមារទន្ទឹមនឹង
នោះ​ជំរុញ​កិច្ចការ​បោះបង្គោលខ័ណ្ឌ​សីមារព្រំដែនតាមផែនការដែលបានដាក់ចេញ។

        រីឯរដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជាលោកព្រំសុខាប្រធានក្រុម SOM បាន​ឲ្យ​
ដឹងថា ចំណុចលេចធ្លោបំផុតក្នុងសម័យប្រជុំលើកនេះបើប្រៀបនឹង​លើក​មុនគឺភាគី​
ទាំង​ពីរបង្កលក្ខណៈងាយស្រួលដើម្បីលើកកំពស់ថែមទៀតកិច្ច​សហប្រតិបត្តិការអំពី
​សេដ្ឋកិច្ច​រវាងប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ