ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់


ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់ - ảnh 1
ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់

        Vovworld-ចូលរួមនិងថ្លែងមតិនៅពិធីរំលឹកខួបលើកទី២៥ទិវាឯកភាព​ប្រទេស
អាល្លឺម៉ង់និងលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អាល្លឺម៉ង់​នាយប់
ថ្ងៃទី១តុលានៅក្រុងហាណូយ ប្រធានគណៈកម្មាធិការមជ្ឈឹម​រណសិរ្សមាតុភូមិ
វៀតណាមលោក Nguyen Thien Nhan បានផ្ញើរសេចក្តី​ជូនពរ​ជូនរដ្ឋាភិបាលនិង
ប្រជាជនអាល្លឺម៉ង់ទន្ទឹមនឹងនោះសម្ដែងជំនឿជាក់ថា ដោយការ​ខំប្រឹងប្រែងនិង
សក្ដានុភាពដ៏ធំធេងនៃប្រទេសទាំងពីរ ទំនាក់ទំនងដៃគូ​យុទ្ធសាស្ត្រ​វៀតណាម-
អាល្លឺម៉ង់នឹងកាន់តែអភិវឌ្ឍន៍ស៊ីជម្រៅជាក់ស្ដែង​ឆ្លើយតប​នឹងបំណងនិងផល
ប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ។

        រីឯភារធារី Hans Joerg Brunner បានជឿជាក់ថា ដំណើរទស្សនកិច្ច​ថ្នាក់​រដ្ឋ​នៅ
អាល្លឺម៉ង់របស់ប្រធានរដ្ឋលោក Truong Tan Sang និងដំណើរទស្សនកិច្ច​នៅ​វៀត
ណាមរបស់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Frank Walter Steinmeier នាចុងឆ្នាំ​នេះនឹង
ជាព្រឹត្តិការណ៍សំខាន់បន្តពង្រឹងទំនុកទុកចិត្តនយោបាយរវាងថ្នាក់ដឹកនាំនៃប្រទេស
ទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ