ជំរុញទំនាក់ទំនងប្រពៃណីរវាងវៀតណាម-ប៊ុលហ្គារី

(VOVWORLD) - នារសៀលថ្ងៃទី៨ ខែមករា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានទទួលជួបប្រធានរដ្ឋសភាប៊ុលហ្គារីលោក Rossen Dimitrov Jeliazkov ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

ជំរុញទំនាក់ទំនងប្រពៃណីរវាងវៀតណាម-ប៊ុលហ្គារី - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានទទួលជួបប្រធានរដ្ឋសភាប៊ុលហ្គារីលោក Rossen Dimitrov Jeliazkov។

ប្រធានរដ្ឋ លោក Vo Van Thuong ជឿជាក់ថា ដំណើរទស្សនកិច្ចនឹងបង្កើតកម្លាំងជំរុញទំនាក់ទំនងប្រពៃណីរវាងវៀតណាម និងប៊ុលហ្គារី; ព្រមទាំងជាចំណុចចាប់ផ្តើមដ៏សំខាន់សម្រាប់ព្រឹត្តិការណ៍ជាច្រើនដែលប្រទេសទាំងពីរនឹងរៀបចំដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៥០ - ២០២៥) តាមនោះ ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កំពស់ថ្មី។ ប្រធានរដ្ឋលោក Vo Van Thuong បានស្នើឱ្យប៊ុលហ្គារីគាំទ្រ និងជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ឆាប់ដកកាតលឿង (IUU) លើជលផលរបស់វៀតណាម ដោយគិតគូរដល់ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវអនុសាសន៍របស់ EC ស្តីពីការអភិវឌ្ឍ របរនេសាទប្រកបដោយចីរភាព។ លោកប្រធានរដ្ឋក៏មានបំណងថា រដ្ឋសភាប៊ុលហ្គារីនឹងគាំទ្រគោលជំហររបស់វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃការគោរពតាមច្បាប់អន្តរជាតិ។

រីឯខ្លួនវិញ ប្រធានរដ្ឋសភាលោក Rossen Dimitrov Jeliazkov បានសម្ដែងបំណងចង់ឱ្យភាគីទាំងពីរអនុវត្តន៍យ៉ាងសកម្មនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ រួមទាំងកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ប៊ុលហ្គារីផងដែរ។ ដោយវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងអាស៊ាន ប្រធានរដ្ឋសភាប៊ុលហ្គារីសង្ឃឹមថា វៀតណាមនឹងក្លាយជាស្ពានសម្រាប់ប៊ុលហ្គារីជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហភាពអឺរ៉ុបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ