ជំរុញទំនាក់ទំនងមិត្តភាពនិងសហប្រតិបតិ្តការរវាងវៀតណាមជាមួយស៊ុយអែតលើគ្រប់វិស័យ

ជំរុញទំនាក់ទំនងមិត្តភាពនិងសហប្រតិបតិ្តការរវាងវៀតណាមជាមួយស៊ុយអែតលើគ្រប់វិស័យ - ảnh 1
ទិដ្ឋភាពនៃជំនួបប្រាស្រ័យនេះ (រូបថត៖vietnamplus.vn)

(VOVworld) - ក្នុងឱកាសរំលឹកខួបលើកទី៣០ទិវាលាចាកលោករបស់អតីត
នាយករដ្ឋមន្រ្តីស៊ុយអែតលោក Olof Palme នាព្រឹកថ្ងៃទី២៨ កញ្ញា នៅទីក្រុង
ហាណូយ សមាគមន៍មិត្តភាពវៀតណាម-ស៊ុយអែត បានរៀបចំជំនួបប្រាស្រ័យ
ក្រោមប្រធានបទ “Olof Palme និងទំនាក់ទំនងប្រជាជនវៀតណាម-ស៊ុយអែត”។
ថ្លែងមតិនៅទីនេះ ប្រធាន សមាគមន៍មិត្តភាពវៀតណាម-ស៊ុយអែតលោក Hoang
The Lien ឲ្យដឹងថា នេះជាឱកាសមានអត្ថន័យដើម្បីប្រទេសទាំងពីររំលឹកឡើងវិញ
នូវទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធិភាព
រវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាអំពីរាល់ការរួមវិភាគទានដ៏ ថ្លៃថ្នូរបស់
អតីតនាយករដ្ឋមន្រ្តីលោក Olof Palme ទៀតផង។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត ស៊ុយអែតប្រចាំនៅវៀតណាមលោក Pereric
Hogberg បានសំដែងគោលបំណងថា ទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេស
ទាំងពីរ នឹងកាន់តែអភិវឌ្ឍន៍និងបើកទូលាយយ៉ាងខ្លាំងក្លាលើវិស័យជាច្រើននា
ពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ