ជំរុញទំនាក់ទំនងមិត្តភាពវៀតណាម-កូរ៉េខាងត្បូង

ជំរុញទំនាក់ទំនងមិត្តភាពវៀតណាម-កូរ៉េខាងត្បូង - ảnh 1
ពិធីរំលឹកខួបលើកទី៤៣៤៥នៃទិវាបុណ្យជាតិកូរ៉េខាងត្បូង។ (កាសែតនារីទីក្រុងហូជីមិញ)



        Vovworld-នាព្រឹកថ្ងៃទី៤តុលា នៅទីក្រុងហូជីមិញ សម្ព័ន្ធបណ្ដាអង្គការ​
មិត្តភាព​និងសម្ព័ន្ធសមាគមមិត្តភាពវៀតណាម-កូរ៉េខាងត្បូងទីក្រុងបានរៀបចំ
ពិធី​រំលឹកខួបលើកទី៤៣៤៥នៃទិវាបុណ្យជាតិកូរ៉េខាងត្បូង។ នៅពិធីនេះ បណ្ដា​ដំណាងបានរំលឹកឡើងវិញកំណាត់ផ្លូវ២០ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូត
រវាងវៀតណាមនិងកូរ៉េខាងត្បូង។​ ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍នេះ
លោក Oh Jea Hack អគ្គកុងស៊ុលកូរ៉េខាងត្បូងប្រចាំនៅទីក្រុងហូជីមិញបានឲ្យ
ដឹងថា៖

        “ក្នុងរយៈពេល២ឆ្នាំធ្វើជាអគ្គកុងស៊ុលកូរ៉េខាងត្បូងនៅទីក្រុងហូជីមិញ ខ្ញុំ​
បាន​ឃើញថា កិច្ចសហប្រតិបត្តិការនិងជួបប្រាស្រ័យលើគ្រប់វិស័យរវាងកូរ៉េខាង
ត្បូង​និងវៀតណាមកាន់តែបានជិតស្និទ្ធនិងស៊ីជម្រៅ។ រាល់សមិទ្ធិផលនោះទទួល
បាន​ដោយសារការខំប្រឹងប្រែងរបស់ប្រជាជន អង្គភាពអាជីវកម្មនិងរដ្ឋាភិបាល​នៃ
​ប្រទេសទាំងពីរ។ នៅទីក្រុងហូជីមិញ សម្ព័ន្ធបណ្ដាសមាគមមិត្តភាពបានធ្វើជា​ស្ពាន់តភ្ជាប់យ៉ាងជាក់ស្ដែងក្នុងការជួបប្រាស្រ័យនិងសហប្រតិបត្តិការរវាង​ប្រជាជនទីក្រុងនិងប្រជាជនកូរ៉េខាងត្បូង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ