ជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មវប្បធម៍វៀតណាម-អូស្ត្រាលី។

ជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មវប្បធម៍វៀតណាម-អូស្ត្រាលី។ - ảnh 1
ទីក្រុង Perth-អូស្ត្រាលី (australia.com)


         VOV-នៅអូស្ត្រាលីចាប់ពីថ្ងៃទី១៩ដល់២៣សីហា អគ្គស្ថានកុងស៊ុលវៀត​
ណាម​ប្រចាំ​នៅទីក្រុង Perth បានអនុវត្តសកម្មភាពមួយចំនួនសំដៅបង្កើនទំនាក់
​ទំនង​ជួបប្រាស្រ័យសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មផ្សព្វផ្សាយវប្បធម៍
​សិល្បៈ​វៀតណាមនៅដំបន់ដែនដីភាគខាងជើងអូស្ត្រាលីក្នុងកាលៈទេសៈដែល​ប្រទេសទាំងពីររំលឹកខួបលើកទី៤០ទំនាក់ទំនងការទូត។ ក្នុងក្របខ័ណ្ឌដំណើរ​ទស្សនកិច្ចការងារនៅដំបន់ដែនដីភាគខាងជើងអូស្ត្រាលី អគ្គកុងស៊ុល​ Le Viet
Duyen មកសម្ដែងការគួរសមបណ្ដាមន្ត្រីរដ្ឋ ជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួង​
ផ្នែកទាក់ទិននានា។ ក្នុងបណ្ដាជំនួបសន្ទនា​ដំណាងស្ថាប័នអំណាចដំបន់ដែនដី​ភាគខាងជើងអូស្ត្រាលីសុទ្ធតែបានវាយតំលៃខ្ពស់សារៈសំខាន់របស់វៀតណាម
ក្នុងដំបន់​បង្ហាញបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុង
យុទ្ធសាស្ត្រ​ផ្សាភ្ជាប់ជិតស្និទ្ធនិងជ្រាលជ្រៅជាងរវាងដំបន់ដែនដីជាមួយទ្វីប
អាស៊ី។ ក្នុងឱកាស​នេះដែរអគ្គស្ថានកុងស៊ុលវៀតណាមបានរៀបចំសកម្មភាព
វប្បធម៍ “ព័រវៀតណាម” ជាច្រើន ដូចជាពិព័រណ៍គំនូរ បញ្ចាំងភាពយន្តជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ