ជំរុញទំនាក់ទំនងសាមគ្គីភាពមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងអ៊ុយក្រែន

ជំរុញទំនាក់ទំនងសាមគ្គីភាពមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងអ៊ុយក្រែន - ảnh 1
ជំរុញទំនាក់ទំនងសាមគ្គីភាពមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងអ៊ុយក្រែន (VUFO)

        Vovworld-នាថ្ងៃទី២៣មករានៅក្រុងហាណូយ សមាគមមិត្តភាពវៀតណា-
អ៊ុយក្រែនបានសហការជាមួយស្ថានទូតអ៊ុយក្រែនប្រចាំនៅវៀតណាមរៀបចំខួប
លើកទី២០នៃទិវាបង្កើតសមាគមមិត្តភាពវៀតណាម-អ៊ុយក្រែន(ទី១២មករា)។
​ថ្លែងមតិនៅពិធីនេះលោក Dang Van Chien ប្រធានសមាគមមិត្តភាពវៀតណាម-
អ៊ុយក្រែនបានសង្កត់ធ្ងន់ថា បណ្ដាជំនាន់ជនវៀតណាមជានិច្ចកាលចង់ចាំដឹង
គុណការជួយឧបត្ថម្ភនិងគាំទ្រដ៏ថ្លៃថ្លារបស់មិត្តអ៊ុយក្រែនក្នុងប៉ុន្មានឆ្នាំតស៊ូដណ្ដើម
ឯករាជ្យសេរីភាពក៏ដូចជាក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិនាបច្ចុប្បន្ន។
លោក Dang Van Chien បានឲ្យដឹងថា ឆ្លងផុត២០ឆ្នាំអភិវឌ្ឍន៍និងរីកធំធាត់ សមាគម
បានមានការរួមចំណែកសកម្ម រួមចំណែកជំរុញទំនាក់ទំនងសាមគ្គីភាពមិត្តភាពជា
ប្រពៃណីរវាងប្រទេសទាំងពីរ។

        ក្នុងឱកាសនេះដែរ​ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅវៀតណាមលោក Oleksiy
Shovkoplias មានបំណងថា នាពេលខាងមុខ សមាគមមិត្តភាពវៀតណាម-អ៊ុយក្រែន
បន្តមានសកម្មភាពជួបប្រាស្រ័យមិត្តភាពរួមចំណែកបង្កើនការយល់ដឹងរវាងប្រជាជន
នៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ