ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុងហូជីមិញនិងតំបន់នានារបស់រុស្ស៊ី

(VOVWORLD) - នាថ្ងៃទី ២៥ ខែកុម្ភៈ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ីលោក Sergey Lavrov ។
ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុងហូជីមិញនិងតំបន់នានារបស់រុស្ស៊ី - ảnh 1 លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ីលោក Sergey Larvov

លោក Nguyen Thien Nhan បានអះអាងថា ប្រជាជនវៀតណាមជានិច្ចកាលគោរពលើ មនោសញ្ចេតនា មិត្តភាពជាពិសេសរវាងវៀតណាមនិងរុស្ស៊ី។ នាពេលបច្ចុប្បន្ន ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសហព័ន្ធ  រុស្ស៊ី និងវៀតណាម កាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើវិស័យជាច្រើនផងដែរ។ នៅថ្នាក់តំបន់មូលដ្ឋាន ប្រទេសរុស្ស៊ីគឺជាដៃគូសេដ្ឋកិច្ចសំខាន់ៗមួយរបស់ទីក្រុងហូជីមិញ។ លោក Sergey Lavrov បានវាយតម្លៃខ្ពស់ចំពោះទីក្រុងហូជីមិញក្នុងការជំរុញអភិវឌ្ឍន៍ទំនាក់ទំនងដ៏ល្អប្រសើរជាមួយបណ្តាតំបន់របស់រុស្ស៊ី ជាពិសេសគឺចំណងសហប្រតិបត្តិការមិត្តភាព និងជិតស្និទជាមួយទីក្រុង Saint Petersburg ។ រដ្ឋមន្ត្រីរូបនេះក៏បានអះអាងទៀតថា រវាងតំបន់ទាំងពីរនៅតែមានសក្តានុភាពជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ