ជំរុញទំនាក់ទំនងសហប្រតិបតិ្តការវៀតណាម-កម្ពុជា

(VOVworld) - នាព្រឹកថ្ងៃទី២៦ តុលា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen
Xuan Phuc បានអញ្ជើញស្រស់ស្រូបអាហារព្រឹកនិងធ្វើការជាមួយនាយករដ្ឋមន្រ្តី
ព្រះរាជាណាចក្រកម្ពុជា សម្ដេច តេជោ ហ៊ុន សែន នៅទីក្រុងហាណូយ។ភាគីទាំង
ពីរបានផ្លាស់ប្ដូរមតិអំពីខ្លឹមសារធំៗសំដៅជំរុញទំនាក់ទំនងសហប្រតិបតិ្តការវៀត
ណាម-កម្ពុជាក្នុងក្របខ័ណ្ឌទ្វេភាគីនិងតំបន់ ហើយយល់ស្របនាំចេញទិសដៅ
មួយចំនួនដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។
នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពថា ប្រគល់ឲ្យក្រសួង ស្ថាប័នទាក់ទិននានា
នៃប្រទេសទាំងពីរបន្តសហការដើម្បីជំរុញថែមទៀតនូវកិច្ចសហប្រតិបតិ្តការលើ
 វិស័យវិនិយោគ ពាណិជ្ជកម្ម កសិកម្មនិងវិស័យសេដ្ឋកិច្ចផ្សេងៗទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ