ជំរុញទីផ្សារប្រើប្រាស់វៀតណាមអភិវឌ្ឍន៍
 |
ជំរុញទីផ្សារប្រើប្រាស់វៀតណាមអភិវឌ្ឍន៍ |
(VOV)_នារសៀលថ្ងៃទី២៩ធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយ គណៈប្រតិភូសម្ព័ន្ធសមាគម
អភិវឌ្ឍន៍ទំនិញប្រើប្រាស់វៀតណាម។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
បានអះអាងគោលនយោបាយមុនក៏ដូចជាក្រោយរបស់រដ្ឋាភិបាលគឺស្ថាបនា ស្មោះ
ត្រង់ ធ្វើសកម្មភាពដើម្បីបំរើប្រជាជន និងអង្គភាពអាជីវកម្ម។ នាយករដ្ឋមន្ត្រី
បានស្នើអោយសម្ព័ន្ធសមាគមត្រូវមានការរួមវិភាគទានច្រើនថែមទៀត រួមចំណែក
ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕