ជ្រួតជ្រៀបនូវសតិអារម្មណ៍របស់លោកប្រធានហូជីមិញស្ដីពីការប្រឡងប្រណាំងស្នេហារជាតិ

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៧០ទិវាលោកប្រធាន ហូជីមិញចេញសេចក្ដីអំពាវនាវប្រឡងប្រណាំងស្នេហារជាតិ (ថ្ងៃទី១១ មិថុនា ឆ្នាំ១៩៤៨ ថ្ងៃទី១១ មិថុនា ឆ្នាំ២០១៨) នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាទទួលបន្ទុកការប្រឡងប្រណាំងនិងជូនរង្វាន់មជ្ឈឹម មានអត្ថបទសរសេរក្រោមចំណងជើងថា “ជ្រួតជ្រៀបនូវសតិអារម្មណ៍ប្រឡងប្រណាំងស្នេហារជាតិរបស់លោកប្រធានហូជីមិញ ខិតខំប្រឹងប្រែងអនុវត្តន៍ភារកិច្ចសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិប្រកបដោយជោគជ័យ”។

ក្នុងអត្ថបទសរសេររបស់ខ្លួន នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលអភិវឌ្ឍថ្មី ដើម្បីសម្រេចបាននូវបំណងប្រាថ្នារបស់លោកប្រធានហូជីមិញនោះគឺកសាងប្រទេសជាតិវៀតណាមឲ្យបានសម្បូររុងរឿងជាងមុន គឺបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលចាំបាច់ត្រូវរួមដៃរួមកម្លាំង ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំង អនុវត្តនឲ្យបានល្អនូវភារកិច្ចសេដ្ឋកិច្ចសង្គម។

        ក្នុងនោះ ទីមួយគឺសុក្រិតនូវខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម ផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើន ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។

        ទីពីរគឺចាំបាច់ត្រូវអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាមឲ្យបានជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិ អនុវត្តន៍ប្រជាធិបតេយ្យ ភាពជឿនលឿន និងសមភាពសង្គម ធានាសុខុមាលភាពសង្គម លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន។

        ទីបីគឺ ម្ចាស់ការទប់ទល់និងលើកស្ទួយលទ្ធភាពបន្សាំជាមួយនឹងបម្រែបម្រួលអាកាសធាតុ។ គ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវធនធានធម្មជាតិនិងសារធាតុរ៉ែ ពិសេសគឺដីធ្លីនិងប្រភពទឹក។

        ទីបួនគឺ ជំរុញខ្លាំងកំណែទម្រង់រដ្ឋបាល ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពខ្ជះខ្ជាយ។ កសាងក្បាលម៉ាស៊ីនរដ្ឋឲ្យបានស្អាតបរិសុទ្ធ រឹងមាំ ទំនើប និងមានប្រសិទ្ធភាព។

        ទីប្រាំគឺ បង្កើនសន្តិសុខការពារជាតិ ប្ដេជ្ញាចិត្តការពារឲ្យបានរឹងមាំនូវអធិបតេយ្យភាព ឯករាជ្យ បូរណភាពដែនដី កុំទុកឲ្យខ្លួនត្រូវភ្ញាក់ផ្អើលក្នុងគ្រប់កាលៈទេសៈ។

        នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អះអាងថា បក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនវៀតណាមទាំងមូលចាំបាច់ត្រូវពង្រីកនូវប្រពៃណីស្នេហារជាតិ ខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាកសាកល្បង កសាងប្រទេសវៀតណាមសង្គមនិយមឲ្យបានសម្បូរធូធារ រឹងមាំ ប្រជាធិបតេយ្យភាព សមភាពនិងអរិយធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ