ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រវិស័យកីឡាវៀតណាមទទួលបានមេដាយមាសOlympic

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រវិស័យកីឡាវៀតណាមទទួលបានមេដាយមាសOlympic - ảnh 1
កីឡាករបាញ់កាំភ្លើងលោក Hoang Xuan Vinh

(VOVworld)- នៅក្នុងថ្ងៃដំបូងនៃការប្រកួតកីឡាអូឡាំពិករដូវក្តៅ ២០១៦ (Olympic
២០១៦) កីឡាករបាញ់កាំភ្លើងលោក Hoang Xuan Vinh ទទួលបានមេដាយមាស
ដើមដំបូងក្នុងប្រវត្តិសាស្ត្រកីឡាវៀតណាម។ ដោយស្នាដៃទទួលបាន ២០២,៥
ពិន្ទុក្នុងការបាញ់ ចំនួន២០លើក កីឡាករ Hoang Xuan Vinh ទទួលបានមេដាយ
មាសនាថ្ងៃទី៦សីហានៅ Olympic ២០១៦ ដោយវិញ្ញាសារបាញ់កាំភ្លើងខ្លីចំងាយ
១០ម៉ែត្រ។ នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រកីឡាវៀតណាម កីឡាករ
បាញ់កាំភ្លើង Hoang Xuan Vinh បាន បំបែកឯកទគ្គកម្ម Olympic។ រដ្ឋមន្ត្រីក្រសួង
វប្បធម៌​កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien  បានផ្ញើរសារ
ជូនពរក្រុមកីឡាវៀតណាមនិងបុគ្គលកីឡាករបាញ់ កាំភ្លើង​Hoang Xuan Vinh ផង
ដែរ។

        ស្នាដៃរបស់កីឡាករបាញ់កាំភ្លើង Hoang Xuan Vinh ធ្វើឲ្យមជ្ឈដ្ឋានសារព័ត៌មាន
អន្តរជាតិកោតសរសើរយ៉ាងខ្លាំង។ ទីភ្នាក់ងារសារព័ត៌មាន Reuters សារព័ត៌មានអង់
គ្លេស “Daily Mail” វិទ្យុ NBC និងវិទ្យុ BBC បានចុះផ្សាយព័ត៌មាននិងអត្ថបទកោតសរ
សើរនូវព្រឹត្តិការណ៍នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ