ជាលើកដំបូងដែលអាមេរិកបានលៃទុកឱកាសចូលរួមការដោះស្រាយជំលោះនៅស៊ីរីសំរាប់អ៊ីរ៉ង់

(VOV)_ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បាន​ប្រកាសនាថ្ងៃទី៥
មករាថា៖​អ៊ីរ៉ង់អាចដើរតួនាទីជួយឧបត្ថម្ភខាងក្រៅ ​សំរាប់​ដំណើការចរចារសន្តិភាព
អោយស៊ីរី។ នេះគឺជាលើកដំបូង ដែលអ្នកប្រមុខ​ផ្នែកកិច្ចការបរទេសអាមេរិក  នាំចេញសារសកម្មមួយស្ដីពីលទ្ធភាព Tehran អាចចូលរួមបណ្ដាកិច្ចចរចារអន្តរ
ជាតិ  ដោះស្រាយបញ្ហានៅស៊ីរី។ ប៉ុន្តែ​ លោក John Kerry នៅតែអះអាងជាថ្មីម្ដង
ទៀតថា៖​ការមានវត្តមានរបស់ Tehran ត្រូវនៅមានកំរិត ​ត្រូវឈរនោខាងក្រៅ និង
មិន​បានចូលរួមជា​សមាជិកពេញសិទ្ធិទេ។ ទន្ទឹមនឹងនោះក៏ត្រូវផ្អែកទៅលើសេចក្ដី
សម្រេច​ចិត្តរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទៀតផង។

ជាលើកដំបូងដែលអាមេរិកបានលៃទុកឱកាសចូលរួមការដោះស្រាយជំលោះនៅស៊ីរីសំរាប់អ៊ីរ៉ង់ - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry (internet)


មុននោះ រុស្ស៊ីបានអះអាងជាច្រើនលើកច្រើនសារថា៖​អ៊ីរ៉ង់អាចដើរ​ តួនា​ទី ដ៏សែនសំខាន់ក្នុងការដោះស្រាយវិបត្តិនៅស៊ីរី ដែល​ក្នុងនោះ អ៊ីរ៉ង់​ត្រូវមានវត្តមាន
ក្នុងសន្និសីទ Geneva ទី២ គ្រោងនឹងបានប្រព្រឹត្តទៅនាថ្ងៃទី​២២ មករានៅស្វីស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ