ឈូងសមុទ្រ Ha Long និងផ្លូវរូងក្រោមដី Cu Chi ចូលក្នុងបញ្ជី​គោល​ដៅ​ទេសចរណ៍​ដ៏​ទាក់ទាញរបស់​ពិភពលោក

(VOVWORLD) - គេហទំព័រទេសចរណ៍ដ៏ល្បីឈ្មោះ Thetravel.com ទើបបានជ្រើសរើសឈូងសមុទ្រ Ha Long (ខេត្ត Quang Ninh) និងផ្លូវរូងក្រោមដី Cu Chi (ទីក្រុងហូជីមិញ) របស់វៀតណាម ចូលក្នុងបញ្ជីគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ពិភពលោក។
ឈូងសមុទ្រ Ha Long និងផ្លូវរូងក្រោមដី Cu Chi ចូលក្នុងបញ្ជី​គោល​ដៅ​ទេសចរណ៍​ដ៏​ទាក់ទាញរបស់​ពិភពលោក - ảnh 1ឈូងសមុទ្រ Ha Long។ (រូបថត៖ hanoimoi.com.vn)

គេហទំព័រទេសចរណ៍ Thetravel.com ទើបបានចេញផ្សាយអត្ថបទមួយដែលបានកោតសរសើរតំបន់អាស៊ីអាគ្នេយ៍ គឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ពិភពលោក ដោយមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត់ ម្ហូបអាហារឈ្ងុយឆ្ងាញ់ និងបទពិសោធន៍ដ៏អស្ចារ្យ ចាប់ពីការដើរថ្មើរជើងឆ្លងកាត់ព្រៃត្រូពិចក្រាស់គ្មឹក រហូតដល់ការមុជទឹកនៅតំបន់ឆ្នេរសមុទ្រដ៏អស្ចារ្យបំផុតនៅលើពិភពលោក។ គេហទំព័រទេសចរណ៍ដ៏មានកិត្យានុភាពនេះ បានបង្ហាញពីបញ្ជីគោលដៅទេសចរ ដែលអ្នកដំណើរគប្បីអញ្ជើញមកទស្សនា ក្នុងនោះ មានឈូងសមុទ្រ Ha Long និងផ្លូវរូងក្រោមដី Cu Chi របស់វៀតណាមបានឈរលំដាប់ថ្នាក់ទី៩ និងទី ៨ តាមលំដាប់លំដោយ។

ឈូងសមុទ្រ Ha Long និងផ្លូវរូងក្រោមដី Cu Chi ចូលក្នុងបញ្ជី​គោល​ដៅ​ទេសចរណ៍​ដ៏​ទាក់ទាញរបស់​ពិភពលោក - ảnh 2ផ្លូវរូងក្រោមដី Cu Chi។ (រូបថត៖ hanoimoi.com.vn)

យោងតាម Thetravel ឈូងសមុទ្រ Ha Long ពិតជាអស្ចារ្យណាស់ ជាមួយនឹងសមុទ្រពណ៌ខៀវលាតសន្ធឹង និងកោះថ្មកំបោររាប់រយនៅរ៉ាយប៉ាយ ដែលមានសោភ័ណភាពនិងតម្លៃភូមិសាស្ត្រលេចធ្លោ និងជាតំបន់បេតិកភណ្ឌធម្មជាតិពិភពលោក។ ផ្លូវរូងក្រោមដី Cu Chi ត្រូវបាន Thetravel កោតសរសើរជាកន្លែងទាក់ទាញភ្ញៀវទេសចរ ដោយមានប្រព័ន្ធផ្លូវរូងក្រោមដីប្រវែងជាង ២០០ គីឡូម៉ែត្រ តាមគ្រប់ទិសទី និងច្រើនជាន់ថ្នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ