ឈ្នះម៉ាឡេស៊ី ១-០ ក្រុម U23 វៀតណាមឡើងដល់វគ្គផ្ដាច់ព្រ័ត្របាល់ទាត់បុរសនៅស៊ីហ្គេម ៣១

(VOVWORLD) - ចូលដល់ម៉ោងបន្ថែម គឺនៅនាទី១១១ ពីការទាត់បាល់ហ្វ្រីឃីករបស់ប្រធានក្រុម Do Hung Dung ខ្សែប្រយុទ្ធ Nguyen Tien Linh តែតបញ្ចូលទី។ ចប់ការ ប្រកួត ១២០ នាទី ក្រុម U23 វៀតណាម ឈ្នះលើក្រុម U23 ម៉ាឡេស៊ី ដោយលទ្ធផល ១-០។

ឈ្នះម៉ាឡេស៊ី ១-០ ក្រុម U23 វៀតណាមឡើងដល់វគ្គផ្ដាច់ព្រ័ត្របាល់ទាត់បុរសនៅស៊ីហ្គេម ៣១ - ảnh 1ក្រុម U23 វៀតណាមអបអរគ្រាប់បាល់ក្នុងការប្រកួតជាមួយក្រុម U២៣ ម៉ាឡេស៊ី។
(រូបថត៖ qdnd.vn)
នាយប់ថ្ងៃទី ១៩ ឧសភា នៅកីឡាដ្ឋាន Viet Tri (Phu Tho) បានប្រព្រឹត្តទៅការ ប្រកួតបាល់ទាត់បុរសវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងក្រុម U23 វៀតណាម និង ក្រុម U23 ម៉ាឡេស៊ី។ ទោះបីជាត្រូវបានវាយតម្លៃខ្ពស់ជាងគូប្រជែង ហើយបានត្រួតត្រាការ ប្រកួតក៏ដោយ ប៉ុន្តែ U23 វៀតណាម មិនអាចបំបែកសំណាញ់ចាំទីម៉ាឡេស៊ីក្នុងតង់ទាំង ពីរបានឡើយ។ ចូលដល់ម៉ោងបន្ថែម គឺនៅនាទី១១១ ពីការទាត់បាល់ហ្វ្រីឃីករបស់ប្រធានក្រុម Do Hung Dung ខ្សែប្រយុទ្ធ Nguyen Tien Linh តែតបញ្ចូលទី។ ចប់ការ ប្រកួត ១២០ នាទី ក្រុម U23 វៀតណាម ឈ្នះលើក្រុម U23 ម៉ាឡេស៊ី ដោយលទ្ធផល ១-០។
ថ្លែងបន្ទាប់ពីការប្រកួត លោក Park Hang-seo គ្រូបង្វឹក U23 វៀតណាម បាន សង្កត់ធ្ងន់ថា៖ ជ័យជំនះរបស់ ក្រុម U-23 វៀតណាម គឺជាកាដូដ៏ពិសេស ដើម្បី អបអរសាទរខួបលើកទី ១៣២ ទិវាកំណើតរបស់លោកប្រធានហូជីមិញ អ្នកគាំទ្រនិង ប្រជាជនទាំងមូល។ លោកបានថ្លែងអំណរគុណចំពោះស្មារតីប្រកួតរបស់ ក្រុម U23 វៀតណាម ក៏ដូចជាចំពោះអ្នកគាំទ្រនៅខេត្ត Phu Tho ផងដែរ។
ការប្រកួតបាល់ទាត់បុរសវគ្គផ្តាច់ព្រ័ត្ររវាង U23 វៀតណាម និង U23 ថៃ នឹង ធ្វើឡើងនៅពហុកីឡាដ្ឋានជាតិ My Dinh នាយប់ថ្ងៃទី ២២ ឧសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ