ញូសេឡែនជាដៃគូទំនុកទុកចិត្តរបស់វៀតណាម

ញូសេឡែនជាដៃគូទំនុកទុកចិត្តរបស់វៀតណាម - ảnh 1
លោក Jerry Mateparae អគ្គទេសាភិបាលញូសេឡែន

(VOV)_ ញូសេឡែនមោទនភាពជាច្រើន ពេលដែលក្លាយទៅជាដៃគូ​ទំនុកទុក ចិត្តរបស់វៀតណាម លើវិស័យជាច្រើន ដែលប្រទេសទាំងពីរមាន​សក្ដានុភាព ពិ
សេស គឺម្ហូបអាហារ ភេសជ្ជះ រុក្ខផល សំណង់ អាកាសចរណ៍ ​និងអប់រំ។ លោក 
Jerry Mateparae អគ្គទេសាភិបាលញូសេឡែន បាន​អះអាងដូច្នេះ ក្នុងជំនួបសន្ទនា
ជាមួយ ថ្នាក់ដឹកនាំ ទីក្រុងហូជីមិញ និងខេត្តផ្សេងៗនៅភាគខាងត្បូងវៀតណាម  និងមន្ត្រី អាជីវករវៀតណាមនិងញូសេឡែនចំនួនជាង១០០នាក់ នាយប់ថ្ងៃទី ៧​ សីហា នៅទីក្រុងហូជីមិញ។ ថ្លែងមតិ​នៅទីនេះ អគ្គទេសាភិបាលញូសេឡែនបាន កត់សម្គាល់ចំពោះការរីកចំរើន​ខ្លាំងក្លានៃទំនាក់ទំនងពាណិជ្ជកម្មរវាងញូសេឡែន
និង វៀតណាម ក្នុងរយះ​​ពេលកន្លងទៅ និងជឿជាក់ថា÷​នឹងអភិវឌ្ឍន៍ខ្លាំងក្លាជាង ទៀតក្នុងរយះពេល​ខាងមុខនេះ។ ចំពោះទីក្រុងហូជីមិញ   អគ្គទេសាភិបាលញូ
សេឡែន ​លោក​​Jerry Mateparae បានចាត់ទុកថា÷​ទីក្រុងហូជីមិញជាកន្លែងគួរអោយ
ទាក់ទាញ​សំរាប់បណ្ដាអង្គភាពអាជីវកម្មញូសេឡែនមកដល់វិនិយោគនិងសហប្រ
តិបត្តិការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ