ដឹកជញ្ជូនពលរដ្ឋវៀតណាមនៅបារាំង និងប្រទេស​ជិតខាង​មួយចំនួននៅ​អឺរ៉ុបឲ្យវិលប្រឡប់មកប្រទេសវិញ

(VOVWORLD) - នាពេលខាងមុខ យោងតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី  និងគោលបំណងរបស់ពលរដ្ឋនោះ វៀតណាមនឹងបន្តរៀបចំជើងហោះហើរពាណិជ្ជកម្មដើម្បីដឹកជញ្ជូនពលរដ្ឋវៀតណាមនៅឯបរទេស ឲ្យវិលប្រឡប់មកប្រទេសវិញ។
ដឹកជញ្ជូនពលរដ្ឋវៀតណាមនៅបារាំង និងប្រទេស​ជិតខាង​មួយចំនួននៅ​អឺរ៉ុបឲ្យវិលប្រឡប់មកប្រទេសវិញ - ảnh 1សកម្មភាពដឹកជញ្ជូនពលរដ្ឋវៀតណាមនៅបារាំង និងប្រទេសជិតខាងមួយចំនួននៅអឺរ៉ុបឲ្យវិលប្រឡប់មកប្រទេសវិញ (រូបថត៖ ក្រសួងការបរទេស )

ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ ក្រសួងការបរទេសនិងស្ថានទូត វៀត ណាមប្រចាំនៅបារាំងបានសហការជាមួយអាជ្ញាធរក្នុងស្រុក ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម និងស្ថាប័នបារាំងពាក់ព័ន្ធនានា ដើម្បីរៀបចំជើងហោះហើរដឹកជញ្ជូនពល រដ្ឋវៀតណាមជាង ២៨០ នាក់នៅបារាំង និងបណ្ដាប្រទេសជិតខាងនៅអឺរ៉ុបឲ្យវិលប្រឡប់មកប្រទេសវិញ។ ពលរដ្ឋវៀតណាមទាំងនេះសុទ្ធតែបានជាប់គាំងនៅប្រទេសសាមី ដោយសារជំងឺរាតត្បាត COVID – 19។

នាពេលខាងមុខ យោងតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី  និងគោលបំណងរបស់ពលរដ្ឋនោះ វៀតណាមនឹងបន្តរៀបចំជើងហោះហើរពាណិជ្ជកម្មដើម្បីដឹកជញ្ជូនពលរដ្ឋវៀតណាមនៅឯបរទេស ឲ្យវិលប្រឡប់មកប្រទេសវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ