ដាក់ពង្រាយកម្មវិធីឧបត្ថម្ភអត្រាការប្រាក់សម្រាប់អង្គភាពអាជីវកម្មឱ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងត្រឹមត្រូវ

(VOVWORLD) - ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានស្នើឲ្យក្រសួង ស្ថាប័ននានា ពិនិត្យមើលបទប្បញ្ញត្តិទាក់ទងនឹងមុខរបរ អ្នកទទួល ផលលក្ខខណ្ឌកម្ចីជាដើម ដើម្បីកែប្រែភ្លាមៗ។ 
ដាក់ពង្រាយកម្មវិធីឧបត្ថម្ភអត្រាការប្រាក់សម្រាប់អង្គភាពអាជីវកម្មឱ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងត្រឹមត្រូវ - ảnh 1ឧបនាយករដ្ឋមន្ត្រី Le Minh Khai បានស្នើធនាគាររដ្ឋ៖ បង្កើតក្រុមការងារជាបន្ទាន់ ដើម្បីក្តាប់ស្ថានការណ៍ ណែនាំ និងដោះស្រាយរាល់ការលំបាកសម្រាប់មូលដ្ឋាន (រូបថត៖ VGP/Tran Manh)

នារសៀលថ្ងៃទី ១៧ សីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានអញ្ជើញជួបប្រជុំជាមួយក្រសួង ស្ថាប័ននានាអំពីការអនុវត្តកញ្ចប់ជំនួយអត្រាការប្រាក់ ២% សម្រាប់អង្គភាពអាជីវកម្ម សហករណ៍ និងគ្រួសារអាជីវកម្ម។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានស្នើឲ្យក្រសួង ស្ថាប័ននានា ពិនិត្យមើលបទប្បញ្ញត្តិទាក់ទងនឹងមុខរបរ អ្នកទទួលផល លក្ខខណ្ឌកម្ចីជាដើម ដើម្បីកែប្រែភ្លាមៗ។ ធនាគាររដ្ឋត្រូវមានគំនិតផ្តួចផ្តើមក្នុងការក្តាប់ស្ថានការណ៍ពីថ្នាក់មូលដ្ឋាន ប្រសិន បើរកឃើញការលំបាក និងបញ្ហាប្រឈម ត្រូវចាត់វិធានការដោះស្រាយភ្លាមៗ តាមសមត្ថកិច្ច ឬស្នើអាជ្ញាធរមានសមត្ថកិច្ចពិនិត្យ និងចេញសេចក្តីសម្រេច។ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai ក៏បានចាត់ឱ្យធនាគាររដ្ឋបង្កើតគណៈប្រតិភូការងារជាច្រើន (ដោយមានការចូលរួមពីក្រសួង និងសាខាពាក់ព័ន្ធ) ដើម្បីអង្កេតស្ថានភាពការអនុវត្តរបស់ធនាគារពាណិជ្ជកម្ម ដើម្បីដោះស្រាយការលំបាក និងបញ្ហារបស់គ្រឹះស្ថាន។ លើសពីនេះ ធនាគាររដ្ឋនៅតែបន្តសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ផ្សព្វផ្សាយព័ត៌មាន ដើម្បីដាក់ពង្រាយកម្មវិធីជំនួយអត្រាការប្រាក់សម្រាប់សហគ្រាស សហករណ៍ និងគ្រួសារធុរកិច្ចឲ្យបានទាន់ពេលវេលា ប្រកប ដោយប្រសិទ្ធភាព និងត្រឹមត្រូវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ