ដាក់ពិន័យយ៉ាងម៉ឹងមាត់រាល់សកម្មភាពនេសាទ IUU

(VOVWORLD) - ក្រសួងដូចជា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ក្រសួងការពារប្រទេស ក្រសួងការបរទេស និងតំបន់ពាក់ព័ន្ធ ត្រូវអនុវត្តន៍យ៉ាងត្រឹមត្រូវ នូវការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ស្តីពី “ផែនការសកម្មភាពផលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍និងគ្មានការអនុញ្ញត្តិ”។
ដាក់ពិន័យយ៉ាងម៉ឹងមាត់រាល់សកម្មភាពនេសាទ IUU - ảnh 1ខេត្តជាប់មាត់សមុទ្រនៅតំបន់ដីសណ្ដទន្លេ Cuu Long បានអនុវត្តយ៉ាងសកម្មនូវភារកិច្ចប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU។ រូបថត៖ baochinhphu.vn

ខុទ្ទកាល័យរដ្ឋាភិបាលទើបនឹងចេញផ្សាយឯកសារជូនតំណឹងអំពីសេចក្តីសន្និដ្ឋានរបស់ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Tran Luu Quang ដោយស្នើឲ្យក្រសួង ស្ថាប័ននិងមូលដ្ឋានពាក់ព័ន្ធត្រូវផ្តោតសំខាន់ទៅលើការអនុវត្តន៍ភារកិច្ចរាល់ភារកិច្ចនៅចំពោះមុខ ក៏ដូចជាដំណោះស្រាយលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍និងគ្មានការអនុញ្ញត្តិ (IUU)។

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានស្នើឲ្យត្រៀមផែនការ ខ្លឹមសារសម្រាប់ពិភាក្សាជាមួយក្រុមអធិការកិច្ចនៃគណៈកម្មការអឺរ៉ុប លើកទី ៤ ដោយខិតខំសម្រេចបានគោលដៅ ដល់ខែតុលាឆ្នាំ ២០២៣ ដកការព្រមាន “កាតលឿង”។ ទន្ទឹមជាមួយគ្នានោះ ក្រសួងដូចជា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ក្រសួងការពារប្រទេស ក្រសួងការបរទេស និងតំបន់ពាក់ព័ន្ធ ត្រូវអនុវត្តន៍យ៉ាងត្រឹមត្រូវ នូវការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ស្តីពី “ផែនការសកម្មភាពផលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍និងគ្មានការអនុញ្ញត្តិ”។ ក្រសួងការពារប្រទេសដឹកនាំ និងសម្របសម្រួលជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ រួមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដាក់ចេញដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ មិនទុកឲ្យនាវានេសាទខុសច្បាប់នៅតំបន់សមុទ្របរទេស ដោយដាក់ពិន័យយ៉ាងម៉ឹងមាត់រាល់សកម្មភាពនេសាទ IUU៕

ប្រតិកម្មទៅវិញ

ផ្សេងៗ