ដេញថ្លៃបន្ថែមប័ណ្ណជាតិរដ្ឋាភិបាលចំនួន១ពាន់លានសន្លឹក

(VOVworld)-នាថ្ងៃទី ២៧ កុម្ភៈ មន្ទីរទំនាក់ទំនងធនាគាជាតិវៀតណាមបានរៀបចំពិធី ដេញថ្លៃប័ណ្ណជាតិរដ្ឋាភិបាល ក្នុងខែមិនាឆ្នាំ ២០១២។ ប័ណ្ណជាតិរដ្ឋាភិបាល ត្រូវដេញ ថ្លៃមានឈ្មោះថា ប័ណ្ណតម្លៃរតនាគា ត្រូវបានផ្សាយជាប្រាក់ដុង វៀតណាម។ នេះជា ប្រភេទប័ណ្ណជាតិរដ្ឋាភិបាលមានបែបផែនដេញថ្លៃប្រកួតប្រជែងជាមួយការប្រាក់០%។ បរិមាណប័ណ្ណតម្លៃដេញថ្លៃសរូបលើកនេះ គឺ ១ពាន់លានដុង មានកាលកំណត់ ៣៦៤
ថ្ងៃ។ បន្ទាប់ពីការដេញថ្លៃប័ណ្ណតម្លៃ ពោលខាងលើ ថ្ងៃទី ២៩ កុម្ភៈនឹង ផ្សាយចេញ និង ទូទាត់ប័ណ្ណតម្លៃ និងកាលកំណត់ទូទាត់ គឺ ថ្ងៃទី ២៧ កុម្ភៈឆ្នាំ ២០១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ