ដាណឺម៉ាកនិងបែលហ្ស៊ីកពន្យាពេលសកម្មភាពត្រួតពិនិត្យព្រំដែន

ដាណឺម៉ាកនិងបែលហ្ស៊ីកពន្យាពេលសកម្មភាពត្រួតពិនិត្យព្រំដែន - ảnh 1
ជនចំណាកស្រុករងចាំដើម្បីចូលក្នុងជំរុំជនភៀសខ្លួនក្រោយពីឆ្លងព្រំដែនប្រទេសម៉ាសេដូនជាមួយស៊ែកប៊ី (រូបថត៖AFP/TTXVN)

(VOVworld) - រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ សមាហរណកម្មនិងផ្ទះសម្បែង ដាណឺ
ម៉ាកលោក Inger Stojberg នាថ្ងៃទី៣ មិនា បានជូនដំណឹងថា ប្រទេសនេះ សំរេច
ពន្យាពេលសកម្មភាពត្រួតពិនិត្យជាបណ្ដោះអាសន្ននៅព្រំដែនជាប់ជាមួយអាល្លឺ
ម៉ង់អូសបន្លាយបន្ថែម៣០ថ្ងៃរហូតដល់ថ្ងៃទី៣ មេសាខាងមុខ។ក្រៅពី ដាណឺម៉ាក
 បែលហ្ស៊ីកក៏បានពន្យាពេលសកម្មភាពត្រួតពិនិត្យជាបណ្ដោះ អាសន្ននៅព្រំដែន
ជាប់ជាមួយបារាំងបន្ថែម១០ថ្ងៃផងដែរ។
ក្នុងបំរ៉ែបំរួលទាក់ទិនមួយទៀត នាថ្ងៃទី៣ មិនា ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក
Donald Tusk បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីទួរគីលោក Ahmet
Davutoglu។នៅទីនេះ លោក Davutoglu បានសន្យាថា ទួរគីនឹងគោរពផែនការរួម
ដែលបានចុះហត្ថលេខាជាមួយ EU ក្នុងនោះមានវិធានការទប់ស្កាត់រលកជន
ភៀសខ្លួនពីទួរគីឆ្លងដែនដោយខុសច្បាប់ទៅក្រិក។រីឯខ្លួនវិញ លោក Donald
Tusk បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់ទួរគីនាពេលកន្លងទៅ ក្នុង
នោះមានវិធានការបង្កើនការយាមល្បាតនៅឆ្នេរសមុទ្រ ប្រយុទ្ធប្រឆាំងគ្រោះ
ជួញដូរមនុស្ស និងរឹតបន្តឹងយន្តការទិដ្ឋាការសំដៅកាត់បន្ថយបរិមាណជន
ភៀសខ្លួនហូរចូលអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ