ដំណើរការស្ម័គ្រចិត្តឆ្ពោះទៅកោះសមុទ្រមាតុប្រទេស

ដំណើរការស្ម័គ្រចិត្តឆ្ពោះទៅកោះសមុទ្រមាតុប្រទេស - ảnh 1
រូបថតៈ voh.com.vn


(VOVworld)-នាយប់ថ្ងៃទី១១មិនា នៅស្រុកកោះ Phu Quy ខេត្ត Binh Thuan សម្ព័ន្ធសមាគមន៍នៃស្ថាប័ននានានៅខេត្ត Vinh Longនិងខេត្ត Binh Thuan បាន រួមសហការរៀបចំកម្មវិធី “ដំណើរការស្ម័គ្រចិត្តឆ្ពោះទៅកោះសមុទ្រមាតុប្រទេស”​ដោយមានការចូលរួមរបស់សមាជិកសម្ព័ន្ធយុវជននៃខេត្តទាំងពីរ Vinh Long
និង Binh Thuan ចំនួន២០០នាក់។​កម្មវិធីនេះបានរៀបចំឡើងសំដៅពង្រីកនូវ
តួនាទី នាំមុខនិងស្ម័គ្រចិត្តរបស់យុវជនខេត្ត Binh Thuan និង Vinh Long រួមចំណែក ជួយឧបត្ថម្ភមុខសញ្ញាសង្គមក្នុងឆ្នាំ២០១៦ និងបង្កើតការផ្សារភ្ជាប់រវាងសមាជិក សម្ព័ន្ធយុវជននៃខេត្តទាំងពីរ។ កម្មវិធី “ដំណើរការស្ម័គ្រចិត្តឆ្ពោះទៅកោះសមុទ្រ
មាតុប្រទេស” ដោយការសម្តែងសិល្បៈជាច្រើនបានរួមចំណែកលើកដំកើងឆន្ទៈ បំណងប្រាថ្នានិងកម្លាំងចលកររបស់កម្មាភិបាល យុទ្ធជន ដែលកំពុងបំពេញ ភារកិច្ចការពារអធិបតេយ្យភាពដ៏ពិសិដ្ឋរបស់មាតុប្រទេស ព្រមទាំងអះអាងនូវ ស្មារតីសាមគ្គីឆ្ពោះទៅកោះសមុទ្រជាទីស្រឡាញ់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ