ដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរីរបស់នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ប្រកបដោយជោគជ័យលើគ្រប់វិស័យ

(VOVWORLD) -ដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរីនិងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើក ទី៣២របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ប្រកបដោយជោគ ជ័យលើគ្រប់វិស័យ។ 
ដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរីរបស់នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ប្រកបដោយជោគជ័យលើគ្រប់វិស័យ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hien Long

នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Dung ក្នុងការឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវនៅសិង្ហបុរីនិងចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៣២។

        យោងតាមអនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Dung ថា តាមរយៈដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានឯកភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ សន្តិសុខនិងការពារជាតិ ជាពិសេសគឺសន្តិសុខបណ្តាញអ៊ិនធើណែត។ ភាគីទាំងពីរក៏បានចែករំលែកនូវគោលជំហរួមរបស់អាស៊ានអំពីសមុទ្រខាងកើត នោះគឺរក្សាសន្តិភាព ស្ថិរភាព សុវត្ថភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយ ជម្លោះដោយសន្តិវិធី គោរពយ៉ាងពេញទំហឹងនូវដំណើរការការទូត ច្បាប់ ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS)។ ទន្ទឹមជាមួយគ្នានោះ គាំទ្រការអនុវត្តប្រកបដោយប្រសិទ្ធិភាព  សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និង សម្រេចយ៉ាងឆាប់ៗ នូវក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធិភាព។ លោក Nguyen Quoc Dung បានឲ្យដឹងថា ចំណុចពិសេសនៃដំណើរទស្សនកិច្ចនេះ គឺបង្កើតក្របខ័ណ្ឌតភ្ជាប់យ៉ាងស្អិតល្មួតរវាងរដ្ឋាភិបាលជាមួយ សហគ្រាសនិងរវាងសហគ្រាសជាមួយសហគ្រាសនៃប្រទេសទាំងពីរផងដែរ។

ដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរីរបស់នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ប្រកបដោយជោគជ័យលើគ្រប់វិស័យ - ảnh 2ថ្នាក់ដឹកនាំអាស៊ានដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ 

        ស្តីពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ លោក Nguyen Quoc Dung បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំលើកនេះ ស្ថានភាពនៅសមុទ្រខាងកើតនៅតែជាមួលបទដែលត្រូវបានអង្គប្រជុំផ្តោតការយកចិត្តទុក ដាក់។ ថ្នាក់ដឹកនាំអាស៊ានទាំងអស់បានបន្តអះអាងថា ការរក្សាសន្តិ ភាព សន្តិសុខនិងស្ថិរភាពនៅសមុទ្រខាងកើតគឺដើម្បីផលប្រយោជន៍ និងការទទួលខុសត្រូវរួមរបស់ប្រទេសទាំងឡាយក្នុងតំបន់។ ស្តីពីការរួមចំណែករបស់ គណៈប្រតិភូវៀតណាមនៅក្នុងកិច្ចប្រជុំ លោក Nguyen Quoc Dung បានលើកច្បាស់ ថា គណៈប្រតិភូវៀត ណាមបានម្ចាស់ការចូលរួមរាល់ជំនួបពិភាក្សានិងចូលរួមមតិយ៉ាង សកម្មចំពោះការកសាងសំណុំឯកសារនៃកិច្ចប្រជុំផងដែរ។

        នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំអាស៊ានទាំងអស់ក៏ បានគាំទ្រនូវលទ្ធផលវិជ្ជមាននៃជំនួបកំពូលអន្តរកូរ៉េកាលពីថ្ងៃទី២៧ខែមេសា និងចាត់ទុកថា អាស៊ានគប្បីជម្រុញកិច្ចសហប្រតិបត្តិការកសាងជំនឿទុកទុក ឈរលើមូលដ្ឋាននៃគោលជំហរនិងគោលការ ណ៍ដែលមានស្រាប់ស្តីពីបញ្ហាសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ