ដំណើរទស្សនកិច្ចនៅគុយវ៉ែតរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹងជួយរឹតបន្តឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ

(VOVWORLD) - នេះជាដំណើរទស្សនកិច្ចដែលមានអត្ថន័យដ៏សំខាន់ក្នុងទំនាក់ទំនងរវាង វៀតណាមនិងគុយវ៉ែតនិយាយដោយឡែកនិងតំបន់មជ្ឈឹមបូព៌ានិយាយរួម ហើយ ក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទៅកាន់ គុយវ៉ែត ក្រោយរយៈពេល១០ឆ្នាំ ចាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី លោក Nguyen Tan Dung។
ដំណើរទស្សនកិច្ចនៅគុយវ៉ែតរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹងជួយរឹតបន្តឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ - ảnh 1 នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc (ខាងស្ដាំ) និងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលគុយវ៉ែតលោក Sheikh Jaber Al-Mubarak Al-Hamad Al-Sabah ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាខែឧសភាឆ្នាំ២០១៦ (រូបថត៖ TTXVN)

  តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលគុយវ៉ែតលោក Sheikh Jaber Al-Mubarak Al-Hamad Al-Sabah នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋា ភិបាលវៀតណាមនឹងអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅគុយវ៉ែតចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ខែតុលាឆ្នាំ២០១៩។

        នេះជាដំណើរទស្សនកិច្ចដែលមានអត្ថន័យដ៏សំខាន់ក្នុងទំនាក់ទំនងរវាង វៀតណាមនិងគុយវ៉ែតនិយាយដោយឡែកនិងតំបន់មជ្ឈឹមបូព៌ានិយាយរួម ហើយ ក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទៅកាន់ គុយវ៉ែត ក្រោយរយៈពេល១០ឆ្នាំ ចាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី លោក Nguyen Tan Dung។

        ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយវ៉ែតរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជាឱកាសដ៏សំខាន់ដើម្បីភាគីទាំងពីរវាយតម្លៃចំពោះការរីកចម្រើន ក្នុងទំនាក់ទំនងទ្វេភាគីនាពេលកន្លងទៅ ព្រមទាំងផ្លាស់ប្ដូរវិធានការ ទិសដៅ ជំរុញកិច្ចសហប្រតិបតិ្តការនាពេលខាងមុខផងដែរ ជាពិសេសគឺក្នុងវិស័យដែល ភាគីទាំងពីរមានសក្ដានុភាពនិងឧត្តមភាពដូចជាថាមពល ប្រេងឧស្ម័ន កសិកម្ម ការងារនិងទេសចរណ៍។ ក្រៅពីនោះ នេះក៏ជាឱកាសដើម្បីអោយភាគីទាំងពីរ ពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។

        វៀតណាមនិងគុយវ៉ែតបានបង្កើតទំនាក់ទំនងការទូតកាលពីថ្ងៃទី១០ ខែ មករា ឆ្នាំ១៩៧៦។ នេះជាប្រទេសដំបូងក្នុងក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ ឈូងសមុទ្រពែក្ស និងជាប្រទេសមួយក្នុងចំណោមប្រទេសមជ្ឈឹមបូព៌ាដំបូងដែល បានបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាមបន្ទាប់ពីឆ្នាំ១៩៧៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ