ដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់និងហូឡង់របស់នាយករដ្ឋមន្ត្រីNguyen Xuan Phuc ទទួលបានលទ្ធផលជាក់ស្តែងជាច្រើន

(VOVWORLD) -ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១១កក្កដា នា យករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារជាផ្លូវការនៅសហ ព័ន្ធអាល្លឺម៉ង់និងចូលរួមសន្និសីទកំពូលក្រុមប្រទេសមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និង ទើបលេចេញជួរមុខពិភពលោក (G-20) តាមសេចក្តីអញ្ជើញរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងអញ្ជើញទៅបំពេញទស្សនជាផ្លូវការនៅព្រះរាជាណា
ចក្រហូឡង់ តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីលោក Mark Rutte។ 
ដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់និងហូឡង់របស់នាយករដ្ឋមន្ត្រីNguyen Xuan Phuc ទទួលបានលទ្ធផលជាក់ស្តែងជាច្រើន - ảnh 1អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son  

អញ្ជើញឆ្លើយសំភាសន៍ជាមួយសារព័ត៌មានមួយចំនួន អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានអះអាងថា ដំណើរទស្ស នកិច្ចនៅបណ្តាប្រទេសអឺរ៉ុបខាងលិចជាលើកដំបូងនេះរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានបញ្ចប់ប្រកបដោយជោគជ័យ រួមចំណែកជម្រុញទំនាក់ ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់ និងរួមចំណែកជម្រុញថែមទៀត ទំនាក់ ទំនងវៀតណាម-ហូឡង់ឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេស លើកកំពស់ កិត្យានុភាពនិងថានៈរបស់វៀតណាមលើឆាកអន្តរជាតិ។

លោក Bui Thanh Son បានឲ្យដឹងថា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិ យោគជាគោលដៅសំខាន់ក្នុងដំណើរទស្សនកិច្ចនៅអាល្លឺម៉ងនិងហូឡង់លើកនេះ របស់ នាយករដ្ឋមន្ត្រី៖

  “អាល្លឺម៉ង់ជាដៃគូធំមួយរបស់វៀតណាមនៅអឺរ៉ុប ជាប្រទេសមានប្រៀបខ្លាំង និងពោរពេញទៅដោយសក្កានុភាព។ ខណៈដែលនាយករដ្ឋមន្ត្រីបានស្នើឲ្យអាល្លឺ ម៉ង់ ជួយឧបត្ថម្ភវៀតណាមអំពីបច្ចេកវិទ្យានិងបទពិសោធន៍គ្រប់គ្រង គឺរដ្ឋនានា របស់អាល្លឺម៉ងសុទ្ធតែសន្យាថា នឹងលើកទឹកចិត្តឲ្យសហគ្រាសរបស់ខ្លួន ធ្វើការ វិនិយោគនៅវៀតណាមលើបណ្តាវិស័យទាំងនោះ។ រីឯក្នុងដំណើរទស្សនកិច្ចនៅហូឡង់ វិញ នាយករដ្ឋមន្ត្រីបានអញ្ជើញទៅពិនិត្យផ្ទាល់ ការរៀបចំផែនការមេវាលសណ្តរ របស់ហូឡង់ក្នុងការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុនិង ការកើនឡើង ក ម្រិតទឹកសមុទ្រ។ រាល់គំរោងការស្រាវជ្រាវការទប់ទល់ជាមួយបម្រែបម្រួលអាកាស ធាតុ ការកើនឡើងកម្រិតទឹកសមុទ្រ និងគំរោងការស្តីពីការសាងសងទំនប់ទឹកតាម វិធីសាស្ត្រថ្មីជាកិច្ចសហប្រតិបត្តិការជាក់ស្តែង សម្រាប់ជួយវៀតណាមទប់ទល់ ជាមួយបម្រែបម្រួលអាកាសធាតុនាពេលខាងមុខ”។

        ស្តីពីអត្ថន័យចំពោះការដែល អាធិការបតីអាល្លឺម៉ង់ លោកស្រី Angerla Merkel បានអញ្ជើញនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ចូលរួមសន្និសីទកំពូល G-20 ក្នុងនាមជាប្រទេសទទួលរៀបចំ APEC ២០១៧ នោះ លោក Bui Thanh Son បានឲ្យដឹងថា គណៈប្រតិភូនានាដែលចូលរួមសន្និសីទ G-20 លើកនេះ សុទ្ធតែស្តែង ចេញនូវការគោរពនិងគាំទ្ររាល់មតិមានចរិតលក្ខណៈស្ថាបនានិងមានការទទួល ខុសត្រូវរបស់វៀតណាម ព្រមទាំងមានបំណងថា វៀតណាមបន្តពង្រីកនូវតួនាទីជា ម្ចាស់ផ្ទះ APEC ២០១៧ ដើម្បីជម្រុញរវៀបវារៈ APEC ធ្វើជាមូលដ្ឋានសម្រាប់បង្កើន សេរីភាពពាណិជ្ជកម្មនិងសេរីភាពសកលលោកទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ