ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទៅកាន់អារ៉ាប៊ីសាអូឌីត និង UAE សម្រេច​បានលទ្ធផលសំខាន់ៗជាច្រើន

(VOVWORLD) - ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងចូលរួមសន្និសីទគំនិតផ្តួចផ្តើមវិនិយោគអនាគតលើកទី ៨ ចាប់ពីថ្ងៃទី ២៩-៣០ ខែតុលា បានបញ្ចប់ប្រកបដោយជោគជ័យ ហើយសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអារ៉ាប៊ីសាអូឌីត លោក Dang Xuan Dung ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅអេហ្ស៊ីប។

យោងតាមឯកអគ្គរដ្ឋទូត Dang Xuan Dung លទ្ធផលលេចធ្លោមួយនៅក្នុងដំណើរទស្សនកិច្ចនេះ គឺប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) មួយចំនួនដើម្បីពង្រឹងទំនាក់ទំនងរវាងក្រសួង និងផ្នែក នៃប្រទេសទាំងពីរ ជួយបំពេញបន្ថែមក្របខ័ណ្ឌច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីអភិវឌ្ឍន៍កាន់តែងាយស្រួលនាពេលខាងមុខ៖

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទៅកាន់អារ៉ាប៊ីសាអូឌីត និង UAE សម្រេច​បានលទ្ធផលសំខាន់ៗជាច្រើន - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអារ៉ាប៊ីសាអូឌីត លោក Dang Xuan Dung។ រូបថត៖ VOV

“ក្នុងដំណើរទស្សនកិច្ចនេះ Petro Vietnam និង Saudi Aramco ដែលជាក្រុមហ៊ុនប្រេងនិងឧស្ម័នឈានមុខគេរបស់ពិភពលោក សម្រេចបានកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មប្រេងនិងឧស្ម័ន។ ខ្ញុំជឿជាក់ថា លទ្ធផលសំខាន់ៗទាំងនេះនឹងពង្រឹងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរអភិវឌ្ឍន៍យ៉ាងខ្លាងក្លា ឲ្យបានសមស្របនឹងទំនាក់ទំនងនយោបាយ និងការទូតដ៏ល្អប្រសើររវាងវៀតណាម និងអារ៉ាប៊ីសាអូឌីត ដូចដែលនាយករដ្ឋមន្ត្រីតែងតែសង្កត់ធ្ងន់ក្នុងដំណើរទស្សនកិច្ចនេះ”។

ក្នុងពេលនោះ ដោយសង្កត់ធ្ងន់លើលទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអេមីរ៉ាត់អារ៉ាប់រួម (UAE) ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែតុលា របស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម តបតាមការអញ្ជើញរបស់ប្រធានាធិបតី UAE Mohamed bin Zayed Al Nahyan  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ UAE លោក Nguyen Thanh Diep បានអះអាងថា៖

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទៅកាន់អារ៉ាប៊ីសាអូឌីត និង UAE សម្រេច​បានលទ្ធផលសំខាន់ៗជាច្រើន - ảnh 2ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ UAE លោក Nguyen Thanh Diep។ រូបថត៖ VOV

“ការដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយ និងលើកកំពស់ទំនាក់ទំនងទៅភាពជាដៃគូលើគ្រប់ជ្រុងជ្រោយនោះ អាជ្ញាធរនិងប្រជាជន UAE និយាយដោយឡែក និងតំបន់មជ្ឈិមបូព៌ានិយាយរួម កំពុងយកចិត្តទុកដាក់កាន់តែខ្លាំងឡើងចំពោះប្រទេសជាតិ ប្រជាជន និងឋានៈកាន់តែខ្លាំងឡើងរបស់វៀតណាមលើឆាកអន្តរជាតិ។ ជាមួយនឹងបង្គោលគ្រឹះដ៏សំខាន់នេះ ទំនាក់ទំនងវៀតណាម - អេមីរ៉ាតអារ៉ាប់រួមនឹងឈានចូលដំណាក់កាលនៃការអភិវឌ្ឍន៍ជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ